មន្ត្រីអាមេរិក និងអឺរ៉ុប ពិចារណាផ្លាស់ប្តូរយុទ្ធសាស្ត្រសង្គ្រាមនៅអ៊ុយក្រែន

2023/12/29 03:39:57 pm        56

គេហទំព័រព័ត៌មាននយោបាយមួយបាននិយាយថា មន្ត្រីអាមេរិក និងសហភាពអឺរ៉ុប កំពុងពិចារណា កែប្រែយុទ្ធសាស្ត្រនៅអ៊ុយក្រែន ដោយកិច្ចពិភាក្សាជាមួយរុស្ស៊ី កំពុងស្ថិតនៅក្នុងចិត្ត។ គេហទំព័រ Politico មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទម្លាយព័ត៌មានកាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តីពីសមាជិករដ្ឋបាល និងអ្នកការទូតអឺរ៉ុប មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ ប្រទេសលោកខាងលិច បាននឹងកំពុងបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសនេះដណ្តើមយកទឹកដីទាំងអស់មកវិញ ដែលដណ្តើមយកដោយរុស្ស៊ី។ អត្ថបទរបស់គេហទំព័រ Politico និយាយថា រដ្ឋបាលរបស់លោក Biden និងមន្ត្រីសហភាពអឺរ៉ុប កំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេដោយស្ងៀមស្ងាត់ ពីការគាំទ្រគោលដៅនៃជ័យជម្នះទាំងស្រុងរបស់អ៊ុយក្រែន លើប្រទេសរុស្ស៊ី ទៅជាការធ្វើឲ្យប្រសើរឡើងជំហររបស់ខ្លួន នៅក្នុងការចរចាជាយថាហេតុដើម្បីបញ្ចប់សង្រ្គាម។ អត្ថបទនេះ និយាយថា មន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បច្ចុប្បន្នកំពុងពិភាក្សាអំពីការដាក់ពង្រាយកងទ័ពរបស់ទីក្រុងគីវឡើងវិញ ចេញឆ្ងាយពីទីតាំងវាយបក ដើម្បីបង្កើនការការពារប្រឆាំងកងកម្លាំងរុស្ស៊ីនៅភាគខាងកើត។ អត្ថបទព័ត៌មាននិយាយថា ការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់ការប្រយុទ្ធ «ទំនងជាមានន័យថា បោះបង់ចោលផ្នែកខ្លះរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ី»។ ប៉ុន្តែគេហទំព័រនេះ បានដកស្រង់សម្តី សមាជិករដ្ឋបាលដោយបញ្ជាក់ថា «មិនទាន់មានផែនការសម្រាប់ការចរចានេះនៅឡើយ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញឆន្ទៈរបស់លោក ក្នុងការប្រយុទ្ធរហូតដល់កងទ័ពដណ្តើមបានមកវិញនូវតំបន់ទាំងអស់ដែលត្រូវបានដណ្តើមយកដោយរុស្ស៊ី រួមទាំងនៅតំបន់គ្រីម៉េ ផងដែរ។ រុស្ស៊ី បានដាក់បញ្ចូលឧបសម្ព័ន្ធតំបន់គ្រីម៉េ ជាឯកតោភាគី នៅក្នុងឆ្នាំ ២០១៤។ បណ្តាប្រទេសលោកខាងលិច បានសន្យាម្តងហើយម្តងទៀតនូវការគាំទ្រ មិនផ្លាស់ប្តូរចំពោះអ៊ុយក្រែន។ ប៉ុន្តែអ្នកវិភាគ បានចង្អុលបង្ហាញពីភាពអស់កម្លាំងរបស់ម្ចាស់ជំនួយ។សមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាសហរដ្ឋអាមេរិក មិនអាច ព្រមព្រៀងគ្នាលើសេចក្តីស្នើច្បាប់ចំណាយបន្ទាន់ ដើម្បីបន្តជំនួយយោធាដល់ប្រទេសអ៊ុយក្រែនឡើយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am