
ក្រុមមន្ត្រី បាននិយាយថា ប្រទេសរុស្ស៊ី បានបើកស្ថានទូតរបស់ខ្លួននៅប្រទេសប៊ួគីណាហ្វាសូ ឡើងវិញ ក្រោយពីវាត្រូវបានបិទជាង ៣០ឆ្នាំហើយនោះ។
ប៊ួគីណាហ្វាសូ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតមហាអំណាចអាណានិគមបារាំង ប៉ុន្តែបានងាកទៅរក រុស្ស៊ី ចាប់តាំងពីយោធា បានដណ្តើមអំណាចក្នុងរដ្ឋប្រហារ នៅឆ្នាំ ២០២២។
របបយោធា បានបណ្តេញមន្ត្រីការទូតបារាំង និងបិទមូលដ្ឋានយោធារបស់បារាំង ក្នុងប្រទេសនេះ។
ទន្ទឹមនឹងនេះ ខ្លួនបាននិងកំពុងពង្រឹងទំនាក់ទំនងយោធា និងការទូតជាមួយប្រទេសរុស្ស៊ី។
ប្រទេសបារាំង បានថ្កោលទោសរដ្ឋប្រហារនៅប៊ួគីណាហ្វាសូ ក៏ដូចជានៅប្រទេសជិតខាងម៉ាលី និងនីហ្សេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីផែនការបើកស្ថានទូតឡើងវិញ ក្នុងអំឡុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក នៅទីក្រុង St Petersburg នៅក្នុងខែកក្កដា។
ស្ថានទូតនេះ ត្រូវបានបិទ នៅឆ្នាំ ១៩៩២ នៅពេលដែលទីក្រុងមូស្គូ បានកាត់បន្ថយការចូលរួមរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត។