
ពោធិ៍សាត់៖ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន ១២ ក្នុងស្រុកចំនួន ០៤នៃខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងដំណាក់កាលដែលព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបឯកឧត្តម និងលោកជំទាវបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ។
ទេយ្យទានប្រគេនក្នុងវត្តនីមួយៗរួមមាន ៖
១-អង្ករចំនួន ០១តោន
២-ត្រីខ ១កេស មាន ១០០ កំប៉ុង
៣-មីចំនួន ១៨កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣-ម៉ាស់ ២០ប្រអប់
១៤-ស្កាដក់៧១អង្គ
១៥-សាប៊ូ ៣០ដុំ
១៦-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៧-ថវិកា ២លានរៀល៕







