ក្រុមហ៊ុនដឹកជញ្ជូនដាណឺម៉ាក និងបារាំង ចាប់ផ្តើមធ្វើដំណើរឡើងវិញ តាមផ្លូវសមុទ្រក្រហមមួយចំនួន

2023/12/29 10:47:11 pm        79

បណ្ដាក្រុមហ៊ុនដឹកជញ្ជូនធំៗ នៅប្រទេសដាណឺម៉ាក និងបារាំង បានប្រកាសពីការចាប់ផ្តើមធ្វើដំណើរឡើងវិញមួយផ្នែកនៃសេវាកម្ម ឆ្លងកាត់តាមសមុទ្រក្រហម។

ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើន បានសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់សមុទ្រនេះ ដោយសារមានការព្រួយបារម្ភអំពីការវាយប្រហារលើនាវា ពីសំណាក់ក្រុមហ៊ួទីប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសយេម៉ែន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមនេះបានវាយប្រហារលើនាវាជាច្រើនគ្រឿង ដើម្បីជាការបង្ហាញការរួបរួមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

ក្រុម A.P. Moller-Maersk របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ (ទី២៧ ខែធ្នូ) បានចេញផ្សាយកាលវិភាគចុងក្រោយបង្អស់ សម្រាប់នាវាកុងតឺន័ររបស់ខ្លួន ដែលបង្ហាញឲ្យឃើញថា នាវាមួយចំនួននឹងត្រឡប់ទៅធ្វើចរាចរណ៍ក្នុងផ្លូវ ដែលរួមមានទាំងសមុទ្រក្រហម និងព្រែកជីកស៊ុយអេ (Suez Canal)។ ក្រុមហ៊ុននេះ បានលើកឡើងពីប្រតិបត្តិការ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារនាវានានា ជាកត្តាក្នុងការសម្រេចចិត្តរបស់ខ្លួន។

នៅមុននេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីគំនិតផ្តួចផ្តើមចម្រុះជាតិសាសន៍ ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម។ លោកបាននិយាយថា គំនិតនោះនឹងនាំឲ្យមានយ៉ាងហោចណាស់ការរួមគ្នា ១០ប្រទេស ដោយក្នុងនោះរួមមានទាំងអង់គ្លេស បារ៉ែន និងកាណាដាផងដែរ។

កាលពីថ្ងៃអង្គារ (ទី២៦ ខែធ្នូ) ក្រុមហ៊ុន CMA CGM របស់បារាំង ក៏បានប្រកាសដែរថា នាវាមួយចំនួនរបស់ខ្លួនបានឆ្លងកាត់សមុទ្រក្រហម។ តែក្រុមហ៊ុនផ្សេងទៀត ដែលរួមមានទាំងក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស BP ក្រុមហ៊ុនដឹកជញ្ជូនដ៏បំផុត MSC របស់ស្វីស និងក្រុមហ៊ុន Evergreen Marine របស់កោះតៃវ៉ាន់ បន្តប្តូរផ្លូវធ្វើដំណើររបស់នាវាពួកគេដដែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm