
អាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មានសភាពអ៊ូអរតាំងពីព្រលឹមថ្ងៃសុក្រនេះ ខណៈ អ្នកធ្វើដំណើរនៅចុងឆ្នាំ បានចាកចេញទៅកាន់ស្រុកកំណើត ឬវិស្សមកាល។
នេះជារដូវវិស្សមកាលចុងឆ្នាំ និងចូលឆ្នាំថ្មី លើកដំបូងរបស់ប្រទេសជប៉ុន ចាប់តាំងពីរដ្ឋាភិបាល បានសម្រាលជំងឺ COVID-19 ទៅនឹងប្រភេទដូចគ្នាជាជំងឺផ្តាសាយធំតាមរដូវ។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways និងក្រុមហ៊ុនអាកាសចរណ៍ Japan Airlines និយាយថា ជើងហោះហើរក្នុងស្រុក ដែលចាកចេញពីអាកាសយានដ្ឋាន Haneda និង Osaka គឺពេញ ឬត្រូវបានកក់ជិតពេញ។
ស្ត្រីក្នុងវ័យ ៣០ ឆ្នាំ ម្នាក់ ដែលត្រឡប់ទៅស្រុកកំណើតរបស់នាងនៅតំបន់ភាគខាងត្បូងទីក្រុង Kyushu បាននិយាយថា នាងអាចទៅស្រុកកំណើតវិញដោយមិនចាំបាច់ពាក់ម៉ាសមុខឡើយក្នុងឆ្នាំនេះ។ កូនស្រីអាយុ ៧ ឆ្នាំ របស់នាង និយាយថា នាងទន្ទឹងរង់ចាំទៅបោះជំរុំជាមួយគ្រួសាររបស់នាង និងទទួលទានអាហារប្រពៃណី អូសេឈិ «osechi» ឆ្នាំថ្មី។
ស្ត្រីម្នាក់ទៀត ក្នុងវ័យ៣០ឆ្នាំ មកលេងផ្ទះឪពុកម្តាយស្វាមីរបស់នាងនៅខេត្តគូម៉ាម៉ូតូ ភាគខាងត្បូងជាមួយកូនៗអាយុ៣ឆ្នាំ និងក្រោម១ឆ្នាំ និយាយថា នេះជាការមកលេងលើកដំបូងរបស់នាង ចាប់តាំងពីកូនពៅកើតមក។ នាងនិយាយថា នាងមានការប្រយ័ត្ន ព្រោះជំងឺផ្ដាសាយធំ នៅតែមាននៅឡើយ នៅជុំវិញយើង។