
ប្រធានាធិបតីផ្តាច់ការរបស់ប្រទេសបេឡារុស កាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមកិច្ចប្រជុំដែលរៀបចំដោយរដ្ឋាភិបាលជាមួយកុមារដែលនាំមកពីតំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន ដោយមិនអើពើនឹងការខឹងសម្បាជាអន្តរជាតិចំពោះការជាប់ពាក់ព័ន្ធរបស់ប្រទេសរបស់លោក ក្នុងការនិរទេសកុមារអ៊ុយក្រែនរបស់ទីក្រុងមូស្គូ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីការមកដល់នៃក្រុមកុមារអ៊ុយក្រែនថ្មី នៅមុនថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី លោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានប្តេជ្ញាថា នឹង ឱបក្រសោបកុមារទាំងនេះ នាំពួកគេមប្រទេសរបស់យើង ធ្វើឲ្យពួកគេឲ្យមានភាពកក់ក្តៅ និងធ្វើឲ្យវ័យកុមារភាពរបស់ពួកគេ កាន់តែសប្បាយរីករាយ»។
មន្ត្រីបេឡារុស មិនបាននិយាយថាតើកុមារអ៊ុយក្រែនប៉ុន្មាននាក់ ត្រូវបាននាំមកកាន់ប្រទេសនេះទេ។
ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Yale បានរកឃើញថា កុមារអ៊ុយក្រែនជាង ២,៤០០ នាក់ដែលមានអាយុពី ៦-១៧ ឆ្នាំត្រូវបាននាំយកទៅប្រទេសបេឡារុសពីតំបន់អ៊ុយក្រែនចំនួន៤ ដែលត្រូវបានកាន់កាប់ដោយផ្នែកដោយកងកម្លាំងរុស្ស៊ី។ ក្រុមប្រឆាំងបេឡារុស បានជំរុញឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់លោកលូកាសិនកូ និងមន្ត្រីរបស់ខ្លួន ឲ្យទទួលខុសត្រូវចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងការផ្ទេរកុមារអ៊ុយក្រែនដោយខុសច្បាប់។