វិមានក្រឹមឡាំង៖ ខ្លួនមានបញ្ជីទ្រព្យសកម្មលោកខាងលិច ដែលត្រូវរឹបអូស បើទ្រព្យសម្បត្តិរបស់រុស្ស៊ី ត្រូវបានអូសយក

2023/12/29 10:20:04 pm        120

វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នេះ បាននិយាយថា ប្រទេសរុស្ស៊ីមានបញ្ជីទ្រព្យសកម្មរបស់លោកខាងលិច ដែលនឹងត្រូវរឹបអូស ប្រសិនបើបណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំង៧ ឬG7 សម្រេចអូសយកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី ដែលត្រូវបានបង្កកចំនួន ៣០០ពាន់លានដុល្លារ។

មេដឹកនាំ G7 នឹងពិភាក្សាអំពីគោលការណ៍ច្បាប់ថ្មី ដែលនឹងអាចឲ្យមានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានផ្អឹបទុក នៅពេលដែលបណ្ដាមេដឹកនាំទាំងនោះ ជួបគ្នាក្នុងខែកុម្ភៈ។ នេះបើតាមការឲ្យដឹងពីប្រភពចំនួន២ ដែលដឹងពីផែនការនេះ និងមន្ត្រីអង់គ្លេសមួយរូប កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែធ្នូ)។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រាល់ទង្វើបែបនេះរបស់បស្ចិមលោក នឹងបំពានច្បាប់អន្តរជាតិ ហើយនឹងធ្វើឲ្យខូចទាំងប្រព័ន្ធហិរញ្ញវត្ថុសកល និងសេដ្ឋកិច្ចពិភពលោក។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីបានសិក្សាពីជំហានសងសឹក ដែលអាចនឹងមាន។ នៅពេលសួរថា តើមានបញ្ជីទ្រព្យសកម្ម ដែលរុស្ស៊ីអាចរឹបអូសបានដែរ ឬទេ លោក Peskov បានឆ្លើយថា «មាន»។ តែលោកបានបដិសេធមិនប្រាប់លម្អិតអំពីទ្រព្យសម្បត្តិអ្វី ដែលមានក្នុងបញ្ជីនោះ។

បច្ចុប្បន្នទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ៣០០ពាន់លានដុល្លារ ត្រូវបានបង្កកនៅប្រទេសលោកខាងលិច។ ទោះបីជាធនាគារកណ្តាលមិនបានរៀបរាប់លម្អិតថា ទ្រព្យសកម្មណាមួយ ត្រូវបានបិទការធ្វើចរាចរណ៍ក៏ដោយ ក៏ភាគច្រើននៃមូលបត្របំណុល និងប្រាក់បញ្ញើ ត្រូវបានបង្ហាញជាប្រាក់អឺរ៉ូ ក៏ដូចជាដុល្លារអាមេរិក និងប្រាក់ផោនអង់គ្លេសមួយចំនួនដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am