តុលាការ​សម្រេច​ឃុំខ្លួន​យុវជន​ ០៣​នាក់ ​ក្រោម​ការចោទប្រកាន់​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​

2021/06/22 01:45:00 am        559

​ភ្នំពេញ៖ យុវជន​ ០៣​នាក់ ដែល​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​តុលាកា​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ហើយ បន្ទាប់ពី​តុលាការ​បាន​សាកសួរ​ជាច្រើន​ថ្ងៃ ទាក់ទិន​នឹង​សកម្មភាព​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​។​

​ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​យុវជន​ ០៣​នាក់ ដែលជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ចំនួន​២​បទល្មើស​។ ក្នុង​ដីកា​ចៅក្រម​ស៊ើបសួរ បាន​ចោទប្រកាន់​ឈ្មោះ ស៊ុន រដ្ឋា ភេទ​ស្រី និង​ឈ្មោះ យឹម លាង​ហ៊ី ភេទ​ប្រុស ពីបទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់ តាម​បញ្ញត្តិ​មាត្រា ៤៣៧ ស្ទួន និង​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ម្នាក់ទៀត​ឈ្មោះ លី ចាន់​ដារ៉ាវុត ភេទ​ប្រុស ពីបទរួមគំនិត​ក្បត់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​ក្នុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២១​។​


​យុវជន​ទាំង​ ០៣​នាក់​ត្រូវបាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ដោយ​យោង​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បង្គាប់​ឱ្យកម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​យុវជន​ទាំង​៣​នាក់ និង​យោង​លើ​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ និង​តាម​មាត្រា ៣៧ មាត្រា ៩៤ និង​មាត្រា ១១៤ នៃ​ក្រមព្រហ្មទណ្ឌ ឆ្នាំ​២០០៧ ដោយសារតែ​ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុសច្បាប់ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ក្រៅពី​ការចោទប្រកាន់​យុវជន​ទាំង​ ០៣​នាក់ ស្ថាប័ន​តុលា​កាត​ក៏បាន​ធ្វើការ​ចោទប្រកាន់​ឈ្មោះ អា​ឡិច​សង់​ដ្រូ ហ្គ​ន់​ស្សា​ឡេស ឌី​វិ​សុន ជា​ជនជាតិ​អេស្បាញ ដែលជា​អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ ពីបទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​ផងដែរ​។​

​សូមបញ្ជាក់ថា អង្គការ​មាតា​ធម្មជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស សម្រេច​លុបចោល​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​បណ្តេញ លោក​អា​ឡិច ជា​ប្រធាន​អង្គការ ចេញពី​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៥៕


​អត្ថបទ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        33
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm