រដ្ឋបាលស្រុកមោងឫស្សីយកមុខម្ហូបជាប្រពៃណីស្រុករបស់ខ្លួនជិត១០មុខ ដាក់តាំងពិព័រណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល នៅទីរួមខេត្តបាត់ដំបង

2023/12/30 05:39:31 pm        635

ខណៈរដ្ឋបាលខេត្តបាត់ដំបង បានកំពុងរៀបចំពិព័រណ៍ម្ហូបខ្មែរជាប្រពៃណីរបស់ខេត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរ​សាទរក្រុងបាត់ដំបង បានចុះបញ្ជីបណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់​អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារនោះ រដ្ឋបាលស្រុកមោងឫស្សី ក៏បានយកមុខម្ហូបអាហារ ដែលជាប្រពៃណីស្រុករបស់ខ្លួនយកទៅដាក់តាំងពិព័រណ៍លក់ និងផ្តល់ជូនដល់ភ្ញៀវជាតិ និង​អន្តរជាតិភ្លក់ ដោយឥតគិតថ្លៃផងដែរ។

បើតាមលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី ​បានលើកឡើងថា ដើម្បីគាំទ្រ និង​លើកស្ទួយ​ដល់​ស្នាដៃ​ចម្អិន​ម្ហូបអហារប្រពៃណីរបស់បងប្អូន​ប្រជាពលរដ្ឋនៅស្រុកមោងឫស្សីនោះ រដ្ឋបាលស្រុក មោងបានសម្រេចយកមុខម្ហូបចំនួន៩មុខ ដូចជា ហម៉ុក ដែលធ្វើពីត្រីអណ្តែង នំបញ្ចុកសម្លប្រហើ ខ្យងអាំង ​ខ្យងស្ងោរ​ ត្រីឆ្អើរ សាច់គោអាំងគ្រឿង និងបង្អែមគ្រាប់ឈូកជាដើម ដើម្បីដាក់តាំងបង្ហាញឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញ​ទៅទស្សនាកម្សាន្ត​នៅ​ក្នុងកម្មវិធីឆ្លងឆ្នាំសកលនោះ បានភ្លក់រស់ជាតិម្ហូបអាហារដែលជា​ទំនៀមទម្លាប់​វប្បធម៌ប្រពៃណី​របស់បងប្អូនស្រុកមោងឫស្សីតាំងពីបុរាណកាលមក។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិព័រណ៍ម្ហូបខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយមាន ការតាំងបង្ហាញ ម្ហូបអាហារ និងបង្អែម រាប់រយមុខនេះ គឺដើម្បីអបអរពិធីឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ​និងអបអរសាទរក្រុងបាត់ដំបង បាន​ចុះបញ្ជី​បណ្ដាញ​ទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ។

ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញ​មោទកភាព​ដែលក្រុងបាត់ដំបង​ត្រូវបានចុះបញ្ជីជា​បណ្ដាញទីក្រុង​ច្នៃប្រឌិត​របស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ ខណៈ ខេត្តបាត់ដំបង មាន​ម្ហូបអាហារ ​ដ៏សំបូរបែប ​រសជាតិឆ្ងាញ់ ហើយវិស័យម្ហូបអាហារនេះ​ទៀតសោត​បានរួមចំណែក​យ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាច្រើន​មកទស្សនា​កម្សាន្តនៅខេត្តបាត់ដំបង៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm