អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី បានវាយតម្លៃរួចហើយនូវ «ចំណាត់ការសងសឹក» ដ៏មានសក្ដានុពល ដែលខ្លួនអាចធ្វើ ប្រសិនបើទ្រព្យសម្បត្តិរបស់ប្រទេសនេះ ត្រូវបានរឹបអូស។

លោក Peskov បាននិយាយបែបនេះ ខណៈធ្វើអត្ថាធិប្បាយលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឡើងនៅក្នុងក្រុមប្រទេស G7 ដែលបានជំរុញឱ្យក្រុមការងារស្វែងរកវិធីដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ។

លោក Peskov បាននិយាយថា យើងបានវិភាគចំណាត់ការសងសឹក ដែលអាចកើតមានទាំងអស់ជាមុនហើយទីក្រុងមូស្គូ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍ជាតិរបស់ខ្លួន។
លោកនិយាយថា ប្រទេសរុស្ស៊ី នឹងពិចារណាយ៉ាងពេញលេញនូវ ភាពមិនអាចស្មានទុកជាមុនបាន នៃសមភាគីរបស់ខ្លួន និង ទំនោរក្នុងការបំពានច្បាប់អន្តរជាតិ។
លោក Peskov និយាយថា ប្រទេសរុស្ស៊ីបានចងក្រងបញ្ជីទ្រព្យសម្បត្តិរបស់លោកខាងលិច ដែលខ្លួនអាចរឹបអូសបាន ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តដ៏មានសក្តានុពល ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន។
លោកបានបញ្ជាក់ថា ទ្រឹស្ដីស្របច្បាប់ណាមួយដែលនឹងអនុញ្ញាតឱ្យមានការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ជាសំខាន់គឺ មុខរបរស្របច្បាប់ ហើយការសម្រេចបែបនេះ នឹងធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់ប្រទេសផ្សេងទៀតចំពោះសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ព្រមទាំងសេដ្ឋកិច្ចសកលលោកទាំងមូល។