អ្នកឈប់សម្រាកវិស្សមកាលចុងឆ្នាំ នៅទូទាំងប្រទេសចិន កំពុងប្រឈមចំពោះការរំខានការដឹកជញ្ជូនដែលអាចកើតមាន បន្ទាប់ពីការិយាល័យអាកាសធាតុកាលពីថ្ងៃសុក្រ បានព្រមានថា ការចុះអ័ព្ទនិងផ្សែងអ័ព្ទខ្លាំង នឹងគ្របដណ្តប់តំបន់នានាពីខេត្ត Hebei ភាគខាងជើង រហូតដល់ទីក្រុងសៀងហៃ ភាគខាងត្បូងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់នេះ។

ក្រុមតាមដានឧតុនិយមកណ្តាល បានចេញការព្រមានពណ៌ក្រហមលើកដំបូងរបស់ខ្លួន សម្រាប់ការចុះអ័ព្ទចាប់តាំងពីឆ្នាំ ២០១៧មក ។ ស្ថានភាព ត្រូវបានគេរំពឹងថានឹងប្រសើរឡើងចាប់ពីល្ងាចថ្ងៃសៅរ៍នេះ នៅពេលដែលរលកខ្យល់ត្រជាក់ ត្រូវបានគេរំពឹងថានឹងបក់បោកហួសប្រទេសនេះ។
កម្មវិធីតាមដាន Flight Master បានបង្ហាញថា ជើងហោះហើរជាង៦០០ ត្រូវបានពន្យារពេល នៅក្នុងទីក្រុងជាច្រើន ។

មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ផ្សែងអ័ព្ទខ្លាំងត្រូវបានគេរំពឹងទុកនៅផ្នែកមួយចំនួននៃខេត្ត Hebeiភាគខាងជើង ខេត្តHenanភាគខាងកណ្តាល ខេត្តAnhuiភាគខាងកើត ខេត្តJiangsu ខេត្តZhejiang និងខេត្តសានទុង(Shandong) ព្រមទាំងនៅទីក្រុង Shanghai និងក្រុង Chongqing ។
ការិយាល័យព្យាករណ៍បាននិយាយថា អាកាសធាតុមិនអំណោយផលខ្លាំង គឺដោយសារតែសំណើមខ្ពស់ និងលក្ខខណ្ឌនៃការសាយភាយបរិយាកាសមិនល្អ។