រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​ចុះ​ពិនិត្យ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ​ស្ទឹង​ព្រែក​ត្នោត​ ដែល​កំពុង​ប្រឈម​ដោយ​​ជំនន់​ទឹកភ្លៀង

2021/04/27 09:59:58 am        27

កណ្ដាល ៖ ​ឯកឧត្តម លឹម គានហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​​ និង​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ នៅ​​ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២០ នេះ បាន​ចុះ​ពិនិត្យ ​និង​បញ្ជា​ការងារ​អន្តរាគមន៍​ផ្ទាល់​ នៅលើ​បណ្ដោយ​ខ្នង​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត ដែល​​កំពុង​ប្រឈម​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ ក្នុង ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ។


សូម​បញ្ជាក់ថា ​ស្ថានភាព​ទឹក​នៅ​ទ្វារ ទំនប់ អាងទឹក ​៧​មករា ព្រឹក​នេះ​ទឹក មាន​កម្ពស់ 8,80 ម៉ែត្រ ធៀប​នឹង ថ្ងៃម្សិលមិញ​មានការ​កើនឡើង ​0,45​ម៉ែត្រ​បន្ថែម លើស​កម្ពស់​ឲ្យ ​មានការ ប្រុងប្រយ័ត្ន 7​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹងឡើង​​ជិត​ស្មើនឹង​ខ្នង​ទំនប់​នៅ​តាម​ទី​ទំនាប​មួយចំនួន ។ ពេលនេះ​ក្រុមការងារ​បច្ចេក​ទេសរ​បស់​ក្រសួង បាននិង​កំពុង​ខិតខំ​ជួសជុល​បិត​រូង​នាគ​ដែល​បាន​លេចចេញ​ជា​បន្តបន្ទាប់ ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​លើក និង​បង្ហាប់​ទំនប់ ​ព្រមទាំង​ច្រក​បាវ​ខ្សាច់​ទប់​លើកកម្ពស់​ខ្នង​ទំនប់ ​និង​ជា​ការ​ចូលរួម​បន្ថែម​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ឧបត្ថម្ភ​សំបកបាវ​ចំនួន ​3000 បាវ ជូន​ដល់ ​លោកស្រី គឹម ញឹម ​អភិបាល​ខណ្ឌដង្កោ ចាត់​ចែង​បន្ត ​ទៅ សង្កាត់​ទាំង 03 ដើម្បី​ចូលរួម​ទប់ស្កាត់​លំហូរ​ទឹក​លើ​តួ​ទំនប់​ទៅ​ផ្នែក​ខាងក្រោម​បង្ក​ការ​លិច​លង់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ ។

ចាប់តាំងពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធាន​ទឹក បាន ប្រើ​ប្រាស់ គ្រឿង ចក្រ ធុនធ្ងន់ ចំនួន ២៧​គ្រឿង​ និង​កម្លាំង​ពលកម្ម​ប្រចាំការ​24​ម៉ោង ​និង​ជាពិសេស​តាំងពី​យប់​ម្សិល​មិញ​ រហូត​ដល់​វេលា​ថ្ងៃ​ត្រង់នេះ​ ក្រុមការងារ​របស់​ក្រសួង​បាន​ខិតខំ​អន្តរាគមន៍​រហូត​គ្រប់គ្រង​សភាពការណ៍​ស្ថានភាព​ទឹកជំនន់​ដែល​កំពុង​យាយី​បាន​ទាំងស្រុង​មកវិញ ។

ជាមួយ គ្នា នេះ នាពេល​ដ៏​ខ្លី​ខាង​មុន​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នឹង​ចាប់​ផ្តើម​អនុវត្ត​គម្រោង​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ ​ដែល​ទទួល​បាន​ជំនួយ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm