ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តពន្ធថ្មីលើបារីអេឡិចត្រូនិច (E-Cigarettes) ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយបន្ថែមលើពន្ធអាករ ដើម្បីជួយទប់ស្កាត់ការជក់បារី។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ពន្ធបន្ថែមចំនួន ១០ភាគរយនៃពន្ធអាករ ចំពោះបារីអេឡិចត្រូនិច។ ក្រសួងបាននិយាយថា៖ «ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរ ត្រូវបានបង្ហាញថា ប៉ះពាល់ដល់សុខភាពរបស់មនុស្ស»។ ក្រសួងបានបន្ថែមថា ពន្ធលើបារីអេឡិចត្រូនិច ក៏ចាំបាច់ត្រូវអនុវត្តផងដែរ ដើម្បីបង្កើតទីលានប្រកួតប្រជែងស្មើភាពជាមួយនឹងបារីធម្មតា។

ពន្ធថ្មីនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាអ្នកជក់បារីខ្ពស់បំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៨ បានអនុវត្តពន្ធ ៥៧ភាគរយលើពន្ធអាករ ដែលផ្ដោតលើបារីអេឡិចត្រូនិច។ ប្រទេសនេះបានយកពន្ធលើបារីធម្មតាជាយូរមកហើយ។
ពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីនេះ ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដោយគិតថា ពន្ធគយសម្រាប់ផលិតផល នឹងកើនឡើងនៅឆ្នាំក្រោយ៕