ព្យុះផ្គររន្ទះវាយលុកភាគខាងកើតអូស្ត្រាលី ខណៈរលកកម្ដៅកើតមានភាគខាងជើង

2023/12/31 12:00:59 am        238

ព្យុះផ្គររន្ទះដ៏ខ្លាំងក្លាបានកើតមាននៅផ្នែកខ្លះនៃភាគខាងកើតរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង ដុំព្រិលធំៗ និងខ្យល់បក់បោកខ្លាំង ពោលគឺមានរយៈប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះមួយទៀត បានបោកបក់ទៅដល់តំបន់នេះ នៅថ្ងៃសម្រាកបុណ្យណូអែល។

ប្រព័ន្ធអាកាសធាតុដ៏អាក្រក់នេះ ត្រូវបានគេព្យាករថា នឹងបក់បោកលើតំបន់ ដែលលាតសន្ធឹងជាង ១.០០០គីឡូម៉ែត្រពីទីក្រុង Port Macquarie ក្នុងរដ្ឋ New South Wales ដល់ទីក្រុង Rockhampton ក្នុងរដ្ឋ Queensland ដោយភាគអាគ្នេយ៍នៃរដ្ឋ Queensland ត្រូវបានគេរំពឹងថា នឹងទទួលឥទ្ធិពលអាក្រក់ធ្ងន់ធ្ងរនៃព្យុះនេះ។

ក្នុងរយៈពេល ២ម៉ោង នៅព្រឹកថ្ងៃសៅរ៍នេះ តំបន់ខ្លះមានភ្លៀងធ្លាក់កម្រិតប្រហែល ១១០មីលីម៉ែត្រ ដែលប្រហែលនឹងបរិមាណសរុប ១ខែ ខណៈដែលទំហំដុំព្រិលធំៗ រហូតដល់ ៦សង់ទីម៉ែត្រ ក៏ត្រូវបានគេប្រទះឃើញផងដែរ។ អាកាសធាតុដ៏អាក្រក់នេះ ត្រូវបានគេរំពឹងថា នឹងបន្តមានរហូតឆ្នាំថ្មី។

មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីរន្ទះបាញ់ ដោយម្នាក់នៅក្នុងរថយន្ត និងម្នាក់ទៀត នៅលើអេស្កាវ៉ាទ័រ។ ព្យុះនេះកើតឡើងបន្ទាប់ពីមាននូវអាកាសធាតុដ៏អាក្រក់ខ្លាំង នៅថ្ងៃទី២៥ ខែធ្នូ និងថ្ងៃទី២៦ ខែធ្នូ ដែលបានសម្លាប់មនុស្ស ១០នាក់ និងធ្វើឲ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងដាច់ចរន្តអគ្គិសនី នៅទូទាំងភាគខាងកើត និងកើតមានបន្ទាប់ពីព្យុះស៊ីក្លូន Jasper កាលពីដើមខែនេះ បានបង្កជាទឹកជំនន់ និងការខូចខាតយ៉ាងធំធេង។

ចំណែកឯរដូវក្តៅខែធ្នូ ដល់ខែកុម្ភៈរបស់ប្រទេសអូស្ត្រាលី ស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino ដែលអាចបង្កឲ្យមានអាកាសធាតុអាក្រក់បំផុត រាប់ចាប់ពីភ្លើងឆេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតរយៈយូរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm