មណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ រហូតមកដល់ថ្ងៃទី៣១ធ្នូនេះ អ្នកទេសចរជាច្រើនបានសម្រុកចូលមកខេត្តមណ្ឌលគិរីជាបន្តបន្ទាប់ ដើម្បីត្រៀមអបអរឆ្លងឆ្នាំថ្មី ឆ្នាំសាកល២០២៣ ឈានចូល ឆ្នាំ២០២៤។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅភ្នំអណ្ដូងស្នេហ៍ ក្នុងស្រុកអូររាំង បានលើកឡើងថា ពួគគេពិតជារីករាយណាស់ដែលបានមកដល់ខេត្តមណ្ឌលគិរីលក្ខណៈជាក្រុម។ លោកបន្តថា ក្រៅពីមកលេងកម្សាន្តនៅខេត្តមណ្ឌគិរី ក្រុមទេសចររបស់លោក ក៏នឹងធ្វើការងារមនុស្សធម៌មួយចំនួនផងដែរ ដែលជាផ្នែកមួយបានជួយដល់សង្គម។
នៅព្រឹកថ្ងៃទី៣១នេះ អ្នកទេសចរជាច្រើនបានចេញដំណើរទៅដើរលេងកម្សាន្តតាមគោលដៅទេសចរនានា ហើយអ្វីដែលគួរឲ្យកត់សម្គាល់ នៅគ្រប់គោលដៅ មានកម្លាំងសមត្ថកិច្ចយាមកាមការពារសន្តិសុខជូនអ្នកទេសចរយ៉ាងល្អ។ ទន្ទឹមនេះដែរ សម្រាប់សេវាស្នាក់នៅក្នុងខេត្ត ត្រូវបានភ្ញៀវទំនាក់ទំនងកក់បន្ទប់ និងចូលសម្រាកយ៉ាងច្រើនផងដែ៕ អ៊ិត ភីរុណ