ក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ែរប៊ី ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស

2023/12/31 06:01:07 pm        141

ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសស៊ែរប៊ី បាន​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តាល​ទីក្រុង​បែល​ក្រាដ កាលពីថ្ងៃសៅរ៍ (៣០ ធ្នូ) សម្រាប់​ការតវ៉ា​ទាមទារ​ឱ្យ​ការ​បោះឆ្នោត​នៅ​ដើម​ខែ​នេះ​ត្រូវ​លុប​ចោល ហើយ​ការ​បោះឆ្នោត​ថ្មី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​របស់​ពួកគេ​ថា​ គណបក្ស​កាន់អំណាចឈ្នះដោយការក្លែងបន្លំ។

មេដឹកនាំ​គណបក្សប្រឆាំងម្នាក់ លោកស្រី ម៉ារីនីកា ទេពីក (Marinika Tepic) ត្រូវបានមេ​ដឹកនាំ​ផ្សេង​ទៀត​ជួយគ្រាឡើងលើឆាក ដោយសារតែសុខភាពរបស់លោកស្រីកាន់តែអាក្រក់ ក្រោយ​ពី​បាន​ធ្វើ​កូដកម្មអត់អាហារបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែធ្នូ។

លោកស្រី ទេពីក បាននិយាយយ៉ាងខ្លីទៅកាន់ហ្វូងមនុស្សថា ការបោះឆ្នោត​គួរ​តែ​ត្រូវ​បាន​លុប​ចោល មុនពេលការតវ៉ាចាប់ផ្តើមដើរពាសពេញរដ្ឋធានីប្រទេសនេះ។

សម្ព័ន្ធ​ប្រឆាំងអំពើហឹង្សារបស់ស៊ែរប៊ី ដែលបានជាប់​ចំណាត់​ថ្នាក់​ទីពីរ​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​កាល​ពីដើមខែនេះ បានចោទប្រកាន់គណបក្សជឿនលឿនស៊ែរប៊ី (SNS) ដែលកំពុង​កាន់​អំណាច​ថា​បាន​ក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ជាការចោទប្រកាន់​មួយ​ដែល​ក្រុម​អាជ្ញាធរ​បដិសេធ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        51
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        110
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm