ភ្នំពេញ៖ កម្លាំងគណៈអភិបាលខណ្ឌមានជ័យចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ នៅចំណុចមួយកន្លែងក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើង នាវេលាម៉ោង១០ និង៤០នាទី ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣៨សេ ផ្ទះលេខ៧៧២B ក្រុមទី២ ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថា មានទីតាំងណេតមួយកន្លែងបង្កប់ល្បែងស៊ីសងខុសច្បាប់ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដឹកនាំដោយផ្ទាល់ បានចុះបង្ក្រាប ទីតាំងណេតខុសច្បាប់ខាងលើគឺពិតជាមានបង្កប់ល្បែងស៊ីសង បាល់អនឡាញ , ខេណូ , បាការ៉ាត់ ពិតប្រាកដមែន។

កម្លាំងចម្រុះបានធ្វើការដកហូតសម្ភារៈ មានដូចជា ៖ កុំព្យូទ័រ ចំនួន១១គ្រឿង , ធុងម៉ាស៊ីនកុំព្យូទ័រចំនួន ១១ធុង , ម៉ូតូ ០២ គ្រឿង កៅអីជ័រ ចំនួន ០៧ , តុ ០២ នឹងកង់អាគុយ ០១ គ្រឿង ។ ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស-ស្រី ១០នាក់ ស្រី២នាក់ (អ្នកលេង ៨នាក់, បុគ្គលិក២នាក់)។
បច្ចុប្បន្ន មនុស្សប្រុសស្រីទាំង១០នាក់ ត្រូវបានឃាត់ខ្លួនប្រគល់អោយទៅនគរបាលនៃអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភះ




