អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមតាំងពិព៌រណ៍អបអរសាទរខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅវិមានឈ្នះឈ្នះ

2023/12/31 10:17:27 pm        265

ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ចូលរួម​អបអរ​សាទរ​ខួប​លើក​ទី២៥ នៃការបញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជានៅ​វិមាន​ឈ្នះ ឈ្នះ ​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​តាំង​បង្ហា​ញអំពីសកម្មភាព និងស្នាដៃការងារ​ប្រយុទ្ធ​ប្រឆាំ​ងគ្រឿង​ញៀន​ក្នុង​រយៈ​ពេល​២៨​ឆ្នាំ​កន្លង​មក​នេះ ដល់ភ្ញៀវជាតិ និងអន្តរជាតិបានដឹង និងសិក្សាស្វែងយល់។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ប្រាប់​ឱ្យដឹង​ថា ​ក្នុង​រយៈ​ពេល​២៨​ឆ្នាំ​មកនេះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ជាមួយរាជរដ្ឋាភិបាលការពារសន្ដិសុខសណ្ដាប់ធ្នាប់លើបញ្ហាគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា ៖ អបអរសាទរនៃខួប២៥ឆ្នាំនៃនយោបាយឈ្នះឈ្នះនេះ គឺអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់តាំងរូបសកម្មភាពមាន ដូចជា​សកម្មភាព​របស់​ថ្នាក់​​ដឹកនាំ និងការ​រីក​ចម្រើន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​ពី​កកើត​តាំង​ពី​ឆ្នាំ​១៩៩៥​មក គិតមកដល់ឆ្នាំ២០២៣នេះមានរយៈពេល២៨ឆ្នាំហើយ ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្ដបន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាន​ចាត់​ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ក្នុង​វិស័យ​សន្តិសុខ​ជាតិ​ដែល​ត្រូវ​យក​ចិត្តទុកដាក់។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវ​គោលការណ៍​ណែនាំ​ដល់​គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវរួមគ្នា​អនុវត្ត​ឱ្យ​បាន​នូវ​កញ្ចប់​ការងារ​ទាំង៥ មានការងារផ្សព្វផ្សាយអប់រំ ការងារអនុវត្តច្បាប់ ការងារព្យាបាល​ស្ដានី​តិសម្បទា និងសមាហរណកម្ម ការងារត្រួតពិនិត្យសារធាតុញៀន និងសារធាតុផ្សំគ្រឿងញៀន និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសហគមន៍មានសុវត្ថិភាពតាមរយៈការកាត់បន្ថយ និងឈាន​ទៅលុបបំបាត់បញ្ហាដែលបង្កឡើងពីគ្រឿងញៀននេះ ដោយប្រជាពលរដ្ឋ​គ្រប់​រូប និង​គ្រប់​ស្រទាប់​ត្រូវ​តែបានយល់ដឹង​ដើម្បី​ពួក​គាត់​អាច​ចូល​រួម​កាន់​តែ​សកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm