អតីតតំបន់សង្គ្រាមនៅភ្នំគូលេនខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរកម្សាន្តធម្មជាតិ សម្រាប់អ្នកទេសចរ

2023/12/31 10:31:03 pm        964

សៀមរាប៖ អតីតជាតំបន់សង្គ្រាមនៅភ្នំគូលែន ខេត្ដសៀមរាប ក្លាយជាកន្លែងលំហែរ​កម្សាន្ត​ដ៏​ល្អ​ប្រណិត សម្រាប់អ្នកទេសចរចូលចិត្ដទស្សនាបែបធម្មជាតិ ជាពិសេស​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ២​០២៣​ឈានចូលឆ្នាំ២០២៤នេះ។ តំបន់ទេសចរណ៍នេះ មានឈ្មោះថា ស្ពានពស់អូរមានជ័យ ស្ថិត​នៅ​ជើងភ្នំគូលែន ស្រុកស្វាយលើ ដែលមានចំង៉ាយប្រមាណ៧០គីឡូម៉ែត្រពីខេត្ដសៀមរាប ។

លោក យ៉ាត សាយ័ន អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ស្ពានពស់ អូរមានជ័យ មានប្រសាសន៍ថា តំបន់​ទេសចរណ៍នេះ បានបង្ហាញសម្រស់ធម្មជាតិ ដែល​គ្រប់​ដណ្ដប់​ទៅ​ដោយ​វាល​ស្មៅស​ម្រស់​ជើង​ភ្នំគូលែន មានខ្យល់អាកាសល្អបរិសុទ្ធ សម្រាប់​ក្លាយជាជ​ម្រើស​លំហែរ​កាយ​ដ៏​ទាក់​ទាញរ​បស់​អ្នក​ទេសចរ​ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ ក៍ដូចជាការដើរ​កំសាន្ដ​អ្នក​ទេសចរ​ដែល​ស្រលាញ់​បែប​ទេសចរណ៍​ធម្មជាតិ។

លោកបន្ដថា នៅតំបន់នេះ អតីតជាតំបន់សង្គ្រាម ប៉ុន្ដែដោយសារប្រទេសជាតិមានសុខសន្ដិភាព លោក​បានអភិវឌ្ឍន៍ឱ្យទៅជាតំបន់ទេសចរណ៍ដ៍ប្រណិត ដោយមានកន្លែងបោះតង់ ភោជនីយដ្ឋាន ការជិះកង់លើស្ពានពស់ ថតរូបព្រីវីឌីង អមទៅដោយធម្មជាតិស្រស់បំព្រង ជាពិសេស​នៅរដូវវស្សា ដែលអាចមើល​ឃើញ​ដល់​ទិដ្ឋភាព​ខៀវស្រង៉ាត់​នៃ​ជើង​ភ្នំគូលែន​។​ ជាមួយ​គ្នា​នេះ​ ការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញនេះ ដើម្បីបង្កើត​ឱ្យ​កាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ មានប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេស​បង្កើត​ដើម្បី​ឱ្យ​អ្នក​ទេសចរ​ដែល​ចូល​ចិត្ដបែប​ធម្មជា​តិ​ទៅ​កំសាន្ដ​សប្បាយ​មិ​ន​ថា​ថ្ងៃ​បុណ្យ​ឬ​ថ្ងៃ​ឈប់​សំរាក​ថ្ងៃ​សៅរ៍​ថ្ងៃអាទិត្យនោះទេ។

លោក យ៉ាត សាយ័ន ជាអ្នកគ្រប់គ្រង បានលើកឡើងថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកលនេះ តំបន់​ទេសចរណ៍​ស្ពានពស់អូរមានជ័យ មានភ្ញៀវទេសចរ​ជាច្រើន​បាន​ទំនាក់​ទំនង​មក​កក់​បន្ទប់​ស្នាក់នៅ និងកក់ម្ហូបអាហារ សម្រាប់ជួបជុំកម្សាន្ត ប្រកបដោយភាពសុខសាន្ដ មានសុខសន្ដិភាព ។ លោក​បន្ដថា ស្រុកស្វាយលើ ខេត្ដសៀមរាប មានអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើន កន្លែង ដោយ​អ្នកទេសចរអាចទៅទស្សនានៅស្ពានពស់ ប្រាសាទបឹងមាលា ភ្នំគូលែន ប្រាសាទកោះកេរ និង​ទី​កន្លែងជាច្រើនទៀត ដែលអាចធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦​ត្រង់​ចំណុច​ស្រុក​សូទ្រនិគមខេត្ដសៀមរាប៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm