ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

2023/12/31 10:46:14 pm        3.0 K

ភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២និង៣០នាទី ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាលស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៣នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់ ,កាំបិតប៉័ងតោ,ដងឆ័ត្រ និងដំបងឬស្សី កាប់ និង​វាយ​ជន​រងគ្រោះបណ្តាលឲ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិ) ចំនួន ០២ ករណី ។

ករណីទី១ ក្រុមជនសង្ស័យប្រើប្រាស់ដងឆ័ត្រ និងដំបង​ឫស្សី​ព្រួតគ្នា​វាយ​ជន​រង​គ្រោះបែ​ក​ក្បាល​រង​របួស និងវាយម៉ូតូបណ្តាលឲ្យខូចខាត ចំនួន ០១គ្រឿង) នៅចំណុចផ្លូវបំបែកជាបួន ផ្លូវ២៨​គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី ។

ករណីទី២ ក្រុមជនសង្ស័យប្រើកាំបិតប៉័ងតោ,កាំបិតផ្គាក់ និង​ដំបង​គ្រលាស់​ព្រួត​គ្នា​កាប់​ និង​វាយ​លើ​ជន​រងគ្រោះបណ្តាលឲ្យត្រូវចំកណ្តាលក្បាលរយៈហូរឈាម ,ត្រូវគុម្ព​ត្រចៀក​ឆ្វេង​,ចំឆ្អឹង​ជំនី​ខាង​ឆ្វេង​និងចង្កេះខាងស្តាំរងរបួសជាទម្ងន់) នៅចំណុចផ្លូវបំបែកជាបួនប្រឡាយទឺកស្អុយ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ១៥ នាទី ។

ជនសង្ស័យ ១-ឈ្មោះ នួន ចំណាន ហៅ ណាន់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំ​នៅ​ផ្ទះ​មិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិន​ពិត​ប្រាកដ ។ ២-ឈ្មោះ វ៉ើន ដាវីន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទី​លំនៅ​ផ្ទះ​ជួល ផ្លូវលេខ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ កុល ពិសី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤ ផ្លូវ​លេខ​៦០៤ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ -មុខរបរ សិស្ស ។

វត្ថុតាងមាន៖ -ដែកដងឆត្រ័ ចំនួន ០២ដើម -ដំបងឬស្សី ចំនួន ០១ដើម -កាំបិត​​បុ័ងតោ ចំនួន ០២ដើម -កាំបិតផ្គាក់ ដងឈើ ចំនួន ០១ដើម -រណា ចំនួន ០២ដើម ។

ជនសង្ស័យ និងវត្ថុតាង ការិយាល័យ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ តារាវុទ្ធី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm