សមិទ្ធិផលសំខាន់ៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​សម្រេចក្នុងរយៈពេល៤ខែ ដើមអាណត្តិ

2023/12/31 11:22:06 pm        327

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងរយៈពេល៤ខែដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សម្រេចនូវសមិទ្ធិផលធំៗមួយចំនួនគួរឱ្យកត់សម្កាល់លើ វិស័យការងារ កម្មវិធី​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និងបច្ចេកទេស ការលើកកម្ពស់ជីវភាពកម្មករនយោជិត ពង្រឹងកិច្ច​សហការ​ជាមួយ​បណ្តា​ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ពង្រឹងកិច្ចក​សហប្រតិបត្តិ​ការ​ជា​មួយ​បណ្តា​សហជីព និងបណ្តាវិស័យឯកជនានាលើការបង្វឹកកូនជាងផងដែរ។ 

សមិទ្ធិផលនៃកិច្ចការសំខាន់ៗទាំងនោះរួមមាន ការបញ្ចប់​ដោយ​ជោគជ័យ​លើ​ការ​សម្រប​សម្រួល​ចរ​ចា​ប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករនិយោជិតចំនួន ២០៤ ដុល្លារ ក្នុងឆ្នាំ២០២៤។ ជោគជ័យ​នេះមានការអបអរសាទរ និងទទួលយកពីកម្មករនិយោជិត និងភាគីនិយោជក សហជីព ដោយ​គ្រប់ភាគីទាំងអស់បានអះអាងថា ជាការដំឡើង បែប​យុទ្ធសាស្ត្រ​ដោយ​រក្សា​ឱកាស​ការងារ​ដែល​មាន​ស្រាប់ និងទាក់ទាញវិនិយោគថ្មីបន្ថែម។ 

ដោយឡែកកិច្ចការសំខាន់និងលេចធ្លោចំនួនពីរទៀតនោះគឺការដាក់ឱ្យអនុវត្តជាផ្លូវការនូវការ បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យ​ចំនួន ១,៥លាននាក់ និងកម្មវិធីរបបសន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់ ដោយឡែក ប.ស.ស មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបាន​ទៅ​ប្រើប្រាស់​សេវា​ចំនួន ៤៦ ៩១២ដង។

ការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់អ្នក​វិភាគសង្គម ជំនាញសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន តារាចម្រៀង តារាតម្តែង សិល្បករ សិល្បការិនី និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ បើ​ទោះបី​កម្មវិធីថ្នាក់ជាតិទាំងពីរនេះកំពុងតែតំណើរការការងាររបស់ខ្លួនយ៉ាងណាក៏ដោយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមអនុសាសន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម រួមទាំងប្រធានសមាគមនិយោជកសរុបចំនួន ១៨ បាន​ចុះអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលធ្វើឡើងនៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលក៏ទទួលបានពានរង្វាន់ «កិច្ច​សហការ​ប្រតិបត្តិ​ល្អ​ក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET » ពីវិទ្យាស្ថាន ITE ដ៏​ល្បី​របស់​សង្ហបុរី ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឡើង​ទទួល​ពាន​រង្វាន់នេះដោយផ្ទាល់ពីលោក ហឺង ឈាំងនី (Heng Chiang Gnee) នាយក​វិទ្យាស្ថាន​ ITE។

ក្រសួងការងារដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន​ការ​រៀប​ចំ​ជំនួប​រវាង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ជាមួយបងប្អូនកម្មករនិយោជិតចំនួនបានចំនួន១០លើកផ្សេងៗគ្នា ដែល​មាន​កម្មករ កម្មការិនីរ៉ាប់ម៉ឺននាក់បានចូលរួម ក្នុងនោះដែរ​សម្តេច​ធិបតី​នាយករដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូនដែលជាកម្មការិនីមានផ្ទៃពោះ និងសម្រាលកូន​អំឡុង​ចូល​រួម​កម្ម​វិធី​សំណេះ​សំណាល​នេះ​ផង​ដែរ ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញពីវឌ្ឍន​ភាព​លើ​វិស័យ​ការងារ បេឡាជាតិរបបសន្តិសុខសង្គម និងការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​សម្តេច​នាយករដ្ឋ​មន្ត្រី​បាន​ណែនាំ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានជួប​ពិភា​ក្សា​ការងារ​ជា​មួយ​ភាគី​បរទេស និងភាគីពាក់ព័ន្ធក្នុងប្រទេស ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះដែរជំនួបពិភាក្សាការងារជាមួយភាគីបរទេសចំនួន ៤០ លើក ជាមួយ អង្គទូតប្រចាំកម្ពុជា អង្គការអន្តរជាតិ អ្នកវិនិយោគគិនបរទេស ដោយពិភាក្សាអំពី ចក្ខុវិស័យ​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះក៏មានដែរ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ពលករ​ទេសន្តប្រវេសន៍។

ដោយឡែក ជំនួបពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសចំនួន ៥៧ លើក ជាមួយ​សមាគម​និយោជក សហជីព កម្មករនិយោជិត និង​អង្គការ​សមាគម​ផ្សេងៗ​ដោយ​ពិភាក្សា​លើ​ការ​លើក​កម្ពស់​ទំនាក់​ទាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និង​កិច្ច​សហប្រតិបត្តិការដើម្បីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងជំនួបខាងលើ ឯកឧត្តមហេង  សួរ ក៏បានជួប​ពិភាក្សា​ការងារ​ជា​មួ​យ​តំណាង​សហជីព​កម្រិត​សភា និងសហព័ន្ធជាង២០០ ដើម្បី​ស្វែង​យល់​ពី​ចក្ខុវិស័យ​រួម​របស់​ក្រសួង​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី៧​នេះ​ក្នុង​គោល​បំណង​លើក​កម្ពស់​ជីវភាព​កម្មករ​និយោជិត​ដែល​ជាការគិតគូរ និង​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ឯកឧត្តមក៏បាន ចុះទទួលទានអាហារជាមួយកម្មករនៅតាមរោងចក្រ និង​ការ​ចុះ​សួរ​សុខ​ទុក្ខ​បងប្អូនកម្មករនៅតាមផ្ទះជួលក្រោយម៉ោងសម្រាកការងារនៅតំបន់វេងស្រេង និង​ឫស្សី​កែវ​ជា​ដើម។ ក្នុងនោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ធ្លាប់​បាន​រំលេច​ពី​ការ​ផ្តាំ​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ដែល​ណែនាំ​ឱ្យ​មន្ត្រី​ទាំង​អស់​ត្រូវ​មាន​ជើង​ជាប់​ដី​ចុះ​ជួប​កម្មក​រ​និយោជិត​ដើម្បីស្វែងយល់ពីសុខទុក្ខនិងតម្រូវការដែលរដ្ឋាភិបាល និងអាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះ​ស្រាយ​។ ការចុះដល់មូលដ្ឋាននេះ គឺធ្វើឡើងតែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ទទួល​បាន​ការ​តែង​តាំង​កាល​ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ជាយន្តការក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ ក្នុងរយៈពេល៤ខែ​ក៏បាន​ផ្តោត​លើកា​រ​បណ្តុះ​បណ្តាល និង​ពង្រឹង​សមត្ថភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការក្រសួងដែលផ្តោតលើកិច្ចការងាររដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិ និង​របៀប​និយាយជាសាធារណៈ រួមទាំងការសិក្សាជំនាញទន់(Soft Skill)ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ឯកឧត្តមក៏បានចូលរួមបិទវគ្គវិក្រឹត ការលើគ្រូឧទេស្ទដែលត្រូវបានជ្រើសរើសជាគ្រូបង្រៀន វគ្គ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បាននៅព្រឹកថ្ងៃទី១០ វិច្ឆិកា បាន​បើក​ជា​ផ្លូវ​ការ​ពិព័រណ៍ការងារ និងផលិតភាពជាតិដោយមាន ក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗចំនួន១៥០ ផ្តល់​ឱកាស​ការងារជាង ២ម៉ឺន កន្លែង នៅអាគារពិព័រណ៍កោះពេជ្រ ផងដែរ ។ ពិព័រណ៍ការងារ និង​ផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការងារ​(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការ​អន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និង​ស្វីស​ខន​ថាក់​។

ដោយឡែកក្នុងស្មារតីពង្រឹងសាមគ្គីភាព និងជាតិនិយម ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​គោរព​ទង់​ជាតិ​នៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា​រៀង​រាល់​២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ពោល​គឺនៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ ផងដែរ ។ ជាពិសេសនោះ​ក្រោម​កិច្ច​សហការ​ពីក្រុ​ម​ការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សាធារណៈ​កូរ៉េ ជប៉ុន និងថៃ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយប្អូន​ពលករ​នៅ​ទីនោះ​តាម​ប្រពៃណី។ ពិសេស ក្រៅពីការប្រារព្ឋពិធី កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការរៀបចំ​កម្ម​វិធី​អាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។

ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់អោយឃើញពីការសាមគ្គីគ្នា ស្រលាញ់គ្នា សហការគ្នា របស់​បង​ប្អូន​ពលករខ្មែរប្រចាំសាធារណៈកូរ៉េ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស បង្ហាញ​ឱ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងស្ថានទូតព្រះ​រាជាណាចក្រ​កម្ពុជា​ចំពោះប​ងប្អូន​ពលក​រ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm