ភ្នំពេញ៖ ជនបង្កឈ្មោះ យ៉េត ច័ន្នគ្រឹស្មា ភេទប្រុស ដែលបើកថយន្ដ Hammer បុក ម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់ ២នាក់ របួសធ្ងន់១នាក់ នៅខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្នរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ នេះបើតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣នេះ។




