ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួចទេ នេះបើយោងតាមលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ដោយបង្ហាញពីវោហារស័ព្ទខ្លាំងជាងពេលដែលលោកបានធ្វើកាលពីឆ្នាំមុនដែលមានរយៈពេលតិចជាង ២សប្តាហ៍មុនពេលដែលកោះទាមទារសិទ្ធដោយចិនមួយនេះ បោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី។
កាលពីឆ្នាំមុន លោក ស៊ី បាននិយាយត្រឹមតែថាមនុស្សនៅសងខាងនៃច្រកសមុទ្រគឺជា «សមាជិក នៃគ្រួសារតែមួយ» ហើយថាលោកសង្ឃឹមថាប្រជាជនទាំងសងខាងនឹងធ្វើការជាមួយគ្នាដើម្បី «រួមគ្នាលើកកម្ពស់ភាពរុងរឿងយូរអង្វែងនៃប្រជាជាតិចិន»។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជា «ទឹកដីដ៏ពិសិដ្ឋ» របស់ខ្លួន ហើយមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំកោះនេះមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ទោះបីជាលោក ស៊ី មិនបាននិយាយអំពីការគំរាមកំហែងផ្នែកយោធានៅក្នុងសុន្ទរកថារបស់ខ្លួនដែលធ្វើឡើងតាមកញ្ចក់ទូរទស្សន៍រដ្ឋក៏ដោយ។
លោក ស៊ី បាននិយាយថា ប្រទេសចិននឹងបង្រួបបង្រួម និងពង្រឹងនិន្នាការវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៤ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងជាមួយនឹងកំណែទម្រង់ស៊ីជម្រៅ៕
