ពលរដ្ឋចង់ឱ្យសង្គមជាតិនៅតែមានសុខសន្តិភាព និងកាន់តែរីកចម្រើនសម្រាប់ឆ្នាំថ្មី

2024/01/01 05:59:45 pm        295

ឆ្នាំ២០២៣ កន្លងផុត ឈានចូលដល់ ឆ្នាំ ២០២៤ ជាឆ្នាំសកលបានចូលមកដល់។ ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​នេះប្រជាពលរដ្ឋ លើកឡើងថា ពួកគេចង់ឱ្យសង្គមជាតិនៅតែមានសុខសន្តិភាពដូចសព្វថ្ងៃ និង​មាន​ការរីកចម្រើនជាបន្តបន្ទាប់។

ព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣ ចូលឆ្នាំ ២០២៤ បានបិទបញ្ចប់ទៅដោយភាពសប្បាយរីករាយ គ្រប់​ទិស​តំបន់​នៅកម្ពុជា។ ចូលមកដល់ថ្ងៃដំបូង ឆ្នាំ ២០២៤ ជាថ្ងៃឈប់សម្រាកនេះ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែលពុំបានចេញទៅកម្សាន្តទៅតាមបណ្ដាខេត្ត បានមក​កម្សាន្ត​លំហែរ​ជា​លក្ខណៈ​គ្រួសារ​នៅ​ចំណុច​មាត់ទន្លេ និងមុខព្រះបរមរាជវាំង។ ក្នុងការចាប់ផ្ដើមឆ្នាំថ្មីនេះ ពួកគេ​ចង់​ឃើញ​កម្ពុជា​ កាន់តែរីកចម្រើនទៅមុខ មានអ្នកវិនិយោគមកម្ពុជាកាន់តែច្រើន។

 លើស​ពី​ការចង់បានឱ្យសង្គមជាតិមានការរីកចម្រើន ពួកគេចង់ឱ្យប្រទេសមួយនេះ នៅតែមាន​សុខ​សន្តិភាព​ជា​ដរាប និងចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានភាពសុខសាន្ត។ ពួក​គេ​លើក​ឡើង​បន្ថែម​ថា គ្រប់ពលរដ្ឋទាំងអស់ មានភារកិច្ចត្រូវថែរក្សា សុខសន្តិភាព និងអ្វីដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ​ឱ្យ​បាន​គង់វង្ស។

ពាក្យថា សន្តិភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺមានន័យធំធេងបំផុត ពិសេសពលរដ្ឋ​វ័យ​ចំណាស់ ​ដែលធ្លាប់ឆ្លងកាត់ ភាពលំបាក ការបែកបាក់ ដោយសារ​សង្គ្រាម​ជា​ច្រើន​សិប​ឆ្នាំ​កន្លង​ផុត​ទៅ។​ សម្រាប់កម្ពុជា សន្តិភាព ពេញលេញទើបមានរយៈពេល ២៥ឆ្នាំប៉ុណ្ណោះ ទោះបីជា​របប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម បានបិទបញ្ចប់ទៅតាំងពីថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩ក្ដី។ ការ​បែកបាក់ សង្គ្រាមផ្ទៃក្នុង ការផ្ទុះអាវុធរវាងខ្មែរ និងខ្មែរ នៅតែបន្តមាននៅតំបន់មួយចំនួន ដោយ​អូស​បន្លាយរហូតខែ ធ្នូ ឆ្នាំ ១៩៩៨ ទើបការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យ ធ្វើឱ្យគ្រប់ភាគីជម្លោះទាំងអស់ បោះបង់ការប្រយុទ្ធ ធ្វើ​សមាហរណ​កម្ម​រួម​រស់ជាមួយរាជរដ្ឋាភិបាលដល់បច្ចុប្បន្ន៕ អត្ថបទ៖គឹម ហុក

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm