ចក្រអង់គ្លេស កំពុងពិចារណាការវាយប្រហារតាមអាកាសលើក្រុមឧទ្ទាមហួទី ខណៈដែលរដ្ឋមន្ត្រីការពារជាតិ បានព្រមានថា ចក្រភពអង់គ្លេស នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការដោយផ្ទាល់លើការវាយប្រហាររបស់ពួកគេលើនាវាដឹកទំនិញ នៅសមុទ្រក្រហមនោះទេ។

ចក្រភពអង់គ្លេស កំពុងរៀបចំផែនការជាមួយសហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារផ្នែកយោធាដ៏មានសក្តានុពលប្រឆាំងនឹងក្រុមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន ដែលបង្កឲ្យមានភាពចលាចលលើផ្លូវពាណិជ្ជកម្មពិភពលោក។

ដោយសរសេរនៅក្នុងសារព័ត៌មាន The Telegraph ខាងក្រោម លោក Grant Shapps ព្រមានក្រុមហួទីថា ចក្រភពអង់គ្លេស មានឆន្ទៈក្នុងការធ្វើសកម្មភាព ដើម្បីទប់ស្កាត់ការគំរាមកំហែង។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមដែលមិនធ្លាប់មានពីមុនមក ដែលអាចត្រូវបានចេញនៅដើមថ្ងៃចន្ទ ដោយផ្តល់ការព្រមានចុងក្រោយដល់ក្រុមហួទី ដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។

សារព័ត៌មាន The Telegraph យល់ថា ការវាយប្រហារណាមួយទំនង ជាត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក។ វានឹងក្លាយជាការកើនឡើងដ៏សំខាន់នៃការឆ្លើយតបទៅនឹងក្រុមហួទី ហើយការពិភាក្សាកំពុងដំណើរការសម្រាប់ប្រទេសផ្សេងទៀត ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។