ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ង់​៖​ លោក​នឹង​មិន​ជួប​ប្រធានាធិបតី​អាមេរិកលោក Joe Biden ទេ

2021/06/22 05:07:28 pm        136

​អ៊ីរ៉ង់៖ ប្រធានាធិបតី​ជាប់ឆ្នោត​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ លោក​នឹង​មិន​ជួប​ប្រធានាធិ​បតី​អាមេរិកលោក Joe Biden ទេ ហើយក៏​មិន​ចរចា​អំពី​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​ទីក្រុង​តេ​អេ​រ៉ង់ ​និង​ការ​គាំទ្រ​របស់​ខ្លួន​ដល់​កងជីវពល​ក្នុង​តំបន់ ​ដោយ​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ម៉ឺងម៉ាត់​នេះ ​ក្រោយ​ជ័យជម្នះ​ច្រើន​លើស​លុប​ក្នុង​ការ​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​។​

​ប្រធាន​តុលាការ ​លោក Ebrahim Raisi ក៏បាន​ហៅ​ខ្លួន​លោក​ថា ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ផង​ដែរ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការចូលរួម​របស់​លោក ​ក្នុង​ការ​សម្លាប់​រង្គាល​មនុស្ស​ប្រមាណ ៥០០០​នាក់​កាលពី​ឆ្នាំ១៩៨៨។ គេ​បាន​កត់​សម្គាល់​ថា ​នេះ​ជា​លើកដំបូង​ដែល​លោក​ត្រូវ​បាន​គេ​ដាក់​ឱ្យ​និយាយ​ ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​អំពី​ពេលវេលា​ដ៏​ខ្មៅ​ងងឹត ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីរ៉ង់​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​អ៊ីរ៉ង់-អ៊ីរ៉ាក់​។​

​លោក Raisi បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ​សហរដ្ឋអាមេរិក​មាន​កាតព្វកិច្ច​ដក​ទណ្ឌកម្ម​ទាំងអស់​ប្រឆាំង​នឹង​អ៊ីរ៉ង់​។​ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​អ៊ីរ៉ង់ និង​ការ​គាំទ្រ​ដល់​កងជីវពល​ក្នុង​តំបន់ ​លោក Raisi បាន​ពណ៌នា​អំពី​បញ្ហា​នេះ​ថា ​មិន​អាច​ចរចា​បាន​។​ សេត​វិមាន​មិនបាន​ឆ្លើយតប​ភ្លាមៗ ​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​ថ្មី Raisi កាលពី​ថ្ងៃ​ចន្ទ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm