អ៊ីស្រាអែលបន្តវាយលុកតំបន់ហ្កាហ្សា ខណៈលោក Netanyahu ចង្អុលបង្ហាញពីសង្រ្គាមអូសបន្លាយពេលយូរ

2024/01/01 07:03:56 pm        88

ក្រុមអ្នកស្រុក និងក្រុមគ្រូពេទ្យបាននិយាយថា យន្តហោះអ៊ីស្រាអែលបានបង្កើនការវាយប្រហារទៅលើភាគកណ្តាលតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងតាមរយៈគំនរបាក់បែកនៃទីក្រុង និងជំរំជនភៀសខ្លួន នៅក្នុងសង្គ្រាមដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថានឹងចំណាយពេល «ច្រើនខែទៀត» ដើម្បីបញ្ចប់។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ បង្ហាញសញ្ញាថានឹងមិនមានការបន្ធូរបន្ថយនៅក្នុងយុទ្ធនាការមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យតំបន់ហ្កាហ្សា កាន់តែខ្ទេចខ្ទី ខណៈដែលការប្តេជ្ញារបស់លោកក្នុងការស្ដារការគ្រប់គ្រងរបស់អ៊ីស្រាអែល ឡើងវិញលើតំបន់ហ៊ុមព័ទ្ធព្រំដែននៃប្រទេសអេហ្ស៊ីប បានចោទជាសំណួរថ្មីអំពីដំណោះស្រាយរដ្ឋពីរ។

យោធាអ៊ីស្រាអែល នឹងបញ្ចេញទាហានបំរុងមួយចំនួនដែលត្រូវបានកោះហៅឱ្យទៅប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ជាទង្វើមួយដែលខ្លួនបាននិយាយកាលពីថ្ងៃអាទិត្យថានឹងជួយដល់សេដ្ឋកិច្ចនៅពេលដែលប្រទេសនេះរៀបចំសម្រាប់សង្រ្គាមដ៏យូរ។

វីដេអូពីទីភ្នាក់ងារអឌ្ឍចន្ទក្រហមមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញក្រុមអ្នកជួយសង្គ្រោះដែលកំពុងធ្វើការក្នុងភាពងងឹតដើម្បីដឹកកុមារដែលរងរបួសពីគំនរបាក់បែកនៅតំបន់កណ្តាលហ្កាហ្សា។

ការទម្លាក់គ្រាប់បែកតាមអាកាស និងវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២១.៨០០នាក់ បើយោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដោយមានមនុស្សជាច្រើនត្រូវភ័យខ្លាចថាបានស្លាប់នៅក្នុងគំនរបាក់បែក ហើយសង្រ្គាមនេះបានរុញច្រានប្រជាជនជិត ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm