រដ្ឋបាលលោកបៃដិន បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យលក់អាវុធបន្ទាន់ចំនួន ១៤៧ លានដុល្លារ ទៅឲ្យ អ៊ីស្រាអែល ដោយគ្មានការយល់ព្រមពីសភា ខណៈដែលក្រុងហ្ស៊េរុយសាឡឹម បង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានប្រកាសថា សេតវិមាន បានចាកចេញពីសភាកាលពីថ្ងៃសុក្រ ហើយបានអនុម័តលើការបែងចែកថវិកាគ្រាអាសន្នចំនួន ១៤៧,៥ លានដុល្លារ ដើម្បីបញ្ជូនកាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ និងឧបករណ៍ជំនួយដល់អ៊ីស្រាអែល ក្រោមបទប្បញ្ញត្តិនៃច្បាប់គ្រប់គ្រងការនាំចេញអាវុធ។

មន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«
ក្រសួងការបរទេស បានកំណត់ និងផ្តល់យុត្តិកម្មលម្អិតដល់សភាថា មានស្ថានគ្រាអាសន្នដែលតម្រូវឲ្យលក់ជាបន្ទាន់ទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែលមានក្នុងលក្ខខណ្ឌ និងសេវាកម្មការពារជាតិខាងលើ ក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ការសម្រេចនេះ កើតឡើង នៅពេលដែលចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ២១.៦០០នាក់ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។