ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងពេលចាប់ផ្តើមឆ្នាំ ២០២៤

2024/01/01 07:54:12 pm        89

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានបាញ់រ៉ុក្កែតចូលទៅភាគកណ្តាលប្រទេសអ៊ីស្រាអែលនៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ១ ខែមករា ដោយបានបណ្តាលឱ្យមានសំឡេងស៊ីរ៉ែន នៅទូទាំងផ្នែកភាគកណ្តាល និងភាគខាងត្បូងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានថតវីដេអូពីការស្ទាក់ចាប់បានជាច្រើនគ្រាប់។

ស្លាបកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ការបាញ់រារាំងនេះ គឺដើម្បីឆ្លើយតបទៅនឹង ការសម្លាប់រង្គាលទៅលើជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា។

ពលរដ្ឋ និងក្រុមគ្រូពេទ្យបឋម បាននិយាយថាកាលពីព្រឹកថ្ងៃអាទិត្យ ទី៣១ ខែធ្នូ យន្តហោះអ៊ីស្រាអែល បានបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សាភាគកណ្តាល ខណៈការប្រយុទ្ធបានផ្ទុះរាលដាលនៅទូទាំងទីក្រុងបាក់បែក និងជំរំជនភៀសខ្លួននៅក្នុងសង្គ្រាម ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថានឹងចំណាយពេល ច្រើនខែទៀតដើម្បីបញ្ចប់។

គោលដៅដែលបានបញ្ជាក់របស់យោធាអ៊ីស្រាអែល គឺដើម្បីលុបបំបាត់ក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារឆ្លងព្រំដែនគួរឱ្យភ្ញាក់ផ្អើលទៅលើទីក្រុងនានារបស់អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា បណ្តាលឲ្យមនុស្ស ១.២០០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិលនិងបានចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ។

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់ផ្លោងដោយកាំភ្លើងធំ របស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២១.៨០០ នាក់ ដោយមានមនុស្សជាច្រើនទៀត ត្រូវបានបារម្ភថាបានស្លាប់នៅក្នុងគំនរបាក់បែក និងបានបណ្តាលឲ្យប្រជាជនជិត ២,៣លាននាក់ ជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm