ប្រជាពលរដ្ឋកម្ពុជា សប្បាយរីករាយស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៤

2024/01/01 08:11:04 pm        142

ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវអន្តរជាតិជាច្រើន បាននាំគ្នាសប្បាយរីករាយអបអរសាទរទទួលឆ្នាំថ្មី ឆ្នាំ​២០២៤ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង មាត់ទន្លេ រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ វត្តភ្នំ និងកោះពេជ្រ។

ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៤នេះ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកពី បណ្តារាជធានី-ខេត្ត ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ប្រមូល​ផ្ដុំ​គ្នា​កម្សាន្ត​សប្បាយ​រីក​រាយ​​ជា​មួយ​ក្រុមគ្រួសារ មិត្តភក្តិ នៅតាមទីកម្សាន្តនានា ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត តុប​តែង​លម្អ​ដោយ​ភ្លើង​ចម្រុះពណ៌ ។

រាត្រីរាប់ថយក្រោយ (Countdown) ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ សហការជាមួយ ក្រុម​ហ៊ុន​នានា បានរៀបចំការប្រគំតន្ត្រី នៅតំបន់កោះពេជ្រ រៀបចំដោយអគ្គនាយកដ្ឋានវិទ្យុ និង​ទូរទស្សន៍ បាយ័ន នៅសួនច្បារបទុមវតី សួនច្បារសម្តេចតេជោ ហ៊ុន សែន និង​ទីតាំង​ផ្សេង​ទៀត​ផង​ដែរ​។

ស្នាមញញឹមសប្បាយរីករាយ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅក្រោយវិបត្តិកូវីដ-១៩ គឺស្ថិតក្រោម ការ​ដឹក​នាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឺងម៉ាត់ និងសម្រេច​ចិត្ត​ត្រឹម​ត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកធ្វើឱ្យ​កម្ពុជា​គ្រប់​គ្រង​បាន​ជំងឺ​កូវីដ-១៩ និង បានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច​ឡើង​វិញ​ដោយ​សុវត្ថិភាព និងមាននិរន្តរ ភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm