ថ្ងៃរាប់ថយក្រោយឆ្លងឆ្នាំ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត៤០ម៉ឺនាក់

2024/01/01 01:37:50 pm        466

មន្ត្រីជំនាញបានលើកឡើងថា ព្រឹត្តិការណ៍ឆ្លងឆ្នាំ២០២៣ ចូល២០២៤ ភ្ញៀវទេសចរ បាន​នាំ​គ្នា​ចេ​ញ ដើរកម្សាន្តតាមបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ក្នុងខេត្តកំពត សម្រាប់​តែ​ថ្ងៃ​ Count Down ឆ្លង​ឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តជិត៤០ម៉ឺននាក់។ ហើយភ្ញៀវទេសចរ និង​អាជីវករ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងនិយាយថារដ្ឋបាលខេត្តរៀបចំបានស្អាតប្លែក ធ្វើ​ឲ្យ​ទេចរសប្បាយរីករាយ កក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង។

ប្រធានមន្ទីរទេសណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពី សំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុ​ង​ការ​រៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និង​កម្ម​វិធី​កម្សាន្ត​សប្បាយ​ច្រើន​ផងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពត មានភាពអធឹកអធម គគ្រឹក​គគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។ លោកប្រធានមន្ទីរបានប្រាប់ឲ្យដឹងថា សម្រាប់​ថ្ងៃទី៣១ ខែធ្នូ (ថ្ងៃCount Downឆ្លងឆ្នាំ)ខេត្តកំពត មានទេសចរសរុបចំនួន៣៨៦ ៤៨៨ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៍​ទេសចរណ៍​នានា​សរុប​ចំនួន ៥៦ ៤៨៨ នាក់ (ភ្ញៀវអន្តរជាតិចំនួន២៤៨៨នាក់) ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down) ក្នុង​ក្រុង មានចំនួនសរុប ៣៣០ ០០០នាក់ (ភ្ញៀវទេសចរអន្តរជាតិចំនួន១៥០០នាក់ )។

ភ្ញៀវ​ទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ពួក​គាត់​សម្រេចចិត្តមកលេងខេត្តកំពត ពិតជាមិនខុសបំណងទេ កំពតមានកន្លែងដើរលេងច្រើន ហើយ​ការរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំបានស្អាត មានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ​បរិស្ថាន​ល្អ សេវាកម្មផ្សេងៗមានតម្លៃសមរម្យ អ្នកដែលខកខាន​មិន​បាន​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត​ពិត​ជា​ស្តាយ​ក្រោយ។

តំណាងអាជីវករលក់ដូរ និងម្ចាស់ទូកទេសចរណ៍ដឹកភ្ញៀវកម្សាន្តតាមដងព្រែកកំពង់បាយ បាន​ប្រាប់​ឲ្យ​ដឹងដែរថា រយៈពេលពីរថ្ងៃ(៣០ និង៣១ ខែធ្នូ)នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​មក​លេង​កំពត​ច្រើន​ខ្លាំង ទូកទេសចរណ៍ក៏មានអ្នកមកជិះច្រើនដែរ។ អាជីវកររូប​នេះ​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ពិសេសឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែគិតគូរដល់សុខទុក្ខ និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្ត ថាព្រឹត្តិការណ៍ឆ្លងឆ្នាំ(២០២៣ ចូល២០២៤) បាន​ព្រឹត្តិទៅល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះឡើយ ហើយ​បើ​ទោះ​ជា​មាន​ទេសចរ​មកលេងពេញក្រុងកំពត និងគ្រប់គោលដៅទេសចរណ៍ និងរមណីយដ្ឋាន​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋបាលខេត្តនៅតែរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការ​កក​ស្ទះ​ចរាចរណ៍ ធ្វើឲ្យភ្ញៀវទេចរមានទទួលបានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង៕ អត្ថបទៈ អន សារឹម




អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am