កីឡា​កាយសម្ព័ន្ធ​គ្រោង​នាំ​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​មក​ពង្រឹង​ការ​ហ្វឹកហាត់​នា​ខែក្រោយ​

2021/06/22 05:56:01 pm        81

​កាយសម្ព័ន្ធ៖ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា គ្រោង​នាំ​យក​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​មកពី​រុស្ស៊ីនា​ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខដើម្បី​ពង្រឹង​ការ​ហ្វឹក​ហាត់ និង​សម្រួច​សមត្ថភាព​របស់​កីឡាករ​-​កីឡា​ការិនីត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ធ្វើការ​ងារ​នេះ​ជាមួយ​គណៈកម្មាធិការ​ជាតិ CAMSOC ដើម្បី​ជួល​គ្រូ​កម្រិត​ខ្ពស់​មក​បំពាក់បំប៉ន និង​សម្រួច​បច្ចេកទេស​បន្ថែម​ដល់​កីឡាករ​-​កីឡា​ការិនី​លើ​វិញ្ញាសា​កីឡា​កាយសម្ព័ន្ធ​អេ​រ៉ូ​ប៊ិច។ ប៉ុន្តែ​វិបត្តិ​កូ​វីដ​-១៩ គឺជា​ឧបសគ្គ​ធំ​មួយដែល​សហព័ន្ធ​កំពុង​រក​ដំណោះស្រាយ ដើម្បី​ឈាន​ទៅ​នាំ​យក​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​មក​កម្ពុជា។​ ​លោក​បន្ដ​ថា គ្រូ​បង្វឹក​ដែល​សហព័ន្ធ គ្រោង​ជួល​មក​ពង្រឹង​ ការ​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​កម្ពុជាគឺជា​ជនជាតិ​រុស្ស៊ី បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​រុស្ស៊ី។ តាម​គម្រោង​កម្ពុជាគ្រោង​ជួល​គ្រូ​បង្វឹក​រូប​នេះ​រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តែ​ក៏​ផ្អែកលើ​សមិទ្ធផល​ជាក់ស្ដែងក្នុង​ការ​បង្វឹក​ហាត់​កីឡា​ករ​-​កីឡា​ការិនី​កម្ពុជា​ដែរ បើ​សិន​មាន​កម្រិត​បច្ចេកទេស​រី​ក​ចម្រើនសហព័ន្ធ​នឹង​បន្ដ តែ​បើ​មិន​សូវ​មាន​ការ​រីក​ចម្រើន​ទេ សហព័ន្ធ​នឹង​ធ្វើ​ការផ្លាស់ប្ដូរ ហើយ​ចំណុច​នេះទាំង​ភាគី​សហព័ន្ធ​រុស្ស៊ី និង​សាមីខ្លួនក៏បាន​ឯកភាព​ផងដែរ។​

​​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នៅ​មិន​ទាន់​មាន​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នោះ​ទេ ពិសេស​ក្រុម​ជម្រើស​ជាតិដោយ​អំឡុង​វិបត្តិ​កូ​វីដ​-១៩ សហព័ន្ធ​បាន​រៀបចំ​ការ​ហ្វឹក​ហាត់​លក្ខណៈ​ស្វ័យ​បុគ្គល ​ជា​បណ្ដោះអាសន្ននៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​ទីតាំង​ហ្វឹកហាត់នៅ​សាល​ដំបូលទូកនៃ​ពហុ​កីឡដ្ឋាន​ជាតិ ត្រូវ​បាន​រាជរដ្ឋាភិបាល សម្រេច​យក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​កាលពី​ថ្មីៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm