
សាធារណរដ្ឋឆេក បានបដិសេធមិនចូលរួមកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានកោះហៅដោយប្រទេសរុស្ស៊ី ដោយលើកហេតុផលថា ទីក្រុងមូស្គូជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមជិតពីរឆ្នាំនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសឆេក Jan Lipavský បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្តាញ X ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពីមុនគេស្គាល់ថា ជា Twitterថា៖«យើងបដិសេធការកោះប្រជុំរបស់រុស្ស៊ីនៅកន្លែងណាមួយក៏ដោយទេ។
លោកបានសរសេរថា៖«នៅពេលដែលរុស្ស៊ី ចង់ពិភាក្សាអំពីការដកទ័ពដែលកាន់កាប់របស់ខ្លួន នៅក្រុមប្រឹក្សាសន្តិសុខ យើងនឹងរីករាយក្នុងការចូលរួម ដោយសំដៅទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយ ក្រែន។
លោក Dmitry Polyanskiy តំណាងអចិន្ត្រៃយ៍រងទី១របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ បន្ទាប់ពីទីក្រុង Belgorod របស់រុស្ស៊ី ត្រូវបានវាយប្រហារដោយអ៊ុយក្រែននោះ។