
បុរសជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំជាទាហាន ដើម្បីចូលរួមក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ជាកន្លែងដែលគាត់ថែមទាំងត្រូវបានគេថតរូបនៅខ្សែត្រៀមជួរមុខជាមួយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
រដ្ឋអាជ្ញាអ៊ីស្រាអែល បានចោទប្រកាន់ លោក Roi Yifrah ពីបទលួចអាវុធនៅក្នុងការចោទសួរដែលនិយាយថាខ្លួនជាសមាជិកនៃអង្គភាពពិសេស Shin Bet ទាហានប្រយុទ្ធ និងទាហានវិស្វកម្មយោធា។
លោក បានពាក់ឯកសណ្ឋានយុទ្ធសាស្ត្រ ដើម្បីចូលរួមជាមួយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ក្នុងការប្រយុទ្ធនៅខ្សែត្រៀមជួរមុខភាគខាងត្បូង។
ទូរទស្សន៍ប៉ុស្តិ៍លេខ១២ ដែលទទួលបានចំណាត់ថ្នាក់កំពូល បានចាក់ផ្សាយរូបថតនៃអ្វីដែលខ្លួនបាននិយាយថា បុរសមានវ័យ ៣៥ឆ្នាំរូបនេះ នៅក្នុងសមរភូមិពេញលេញ ដោយឈរជាមួយទាហានផ្សេងទៀតជាមួយលោកនេតាន់យ៉ាហ៊ូ នៅកន្លែងដែលឧទ្ធម្ភាគចក្រចុះចត។
មន្ត្រីអ៊ីស្រាអែលម្នាក់ បានបញ្ជាក់ថា លោក Yifrah បានឈរថតជាមួយលោកណេតាន់យ៉ាហ៊ូ ប៉ុន្តែបាននិយាយថា លោកនាយករដ្ឋមន្ត្រី មិនដែលមានគ្រោះថ្នាក់ ដោយសារតែ «មានសន្តិសុខការពារជាច្រើនជាន់ នៅកន្លែងនោះ»។