
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងភាពអស្ចារ្យ ដោយការបាញ់បង្ហោះផ្កាយរណបដំបូងរបស់ប្រទេសដោយជោគជ័យ ដើម្បីសិក្សា និងវាស់ស្ទង់សណ្ឋានប៉ូលកាំរស្មីអ៊ិច ពីស្ថានីយអវកាសរបស់ខ្លួន នៅកោះ Sriharikota នៅថ្ងៃចន្ទ (ទី១ ខែមករា)។
រ៉ុក្កែត PSLV (យានបាញ់បង្ហោះផ្កាយរណបប៉ូល) ឬ PSLV-C58 បានបន្សល់ទុកនូវផ្សែង និងអណ្ដាតភ្លើង នៅពេលដែលយាននេះដឹកផ្កាយរណប XPoSat (X-ray Polarimeter Satellite) ហើយនាំយកផ្កាយរណបនោះទៅដាក់នៅក្នុងគន្លងតារាវិថី តាមការកំណត់ទុក។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ ISRO បានឲ្យដឹងថា៖ «បេសកកម្មវាស់ស្ទង់សណ្ឋានប៉ូលដោយចំពោះជាលើកដំបូងរបស់ប្រទេសឥណ្ឌា ដើម្បីសិក្សាពីកត្តាផ្សេងៗនៃប្រភពកាំរស្មីអ៊ិចទាក់ទងនឹងពន្លឺតារាសាស្ត្រ នៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ។ យានអវកាសនេះនឹងនាំយកវត្ថុវិទ្យាសាស្ត្រចំនួន២ ទៅដាក់ក្នុងគន្លងផែនដីទាប»៕