មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់ ក្រោយការរញ្ជួយដីវាយប្រហារប្រទេសជប៉ុនចំថ្ងៃឆ្លងឆ្នាំថ្មី

2024/01/02 03:32:02 pm        444

ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារកណ្តាលប្រទេសជប៉ុននៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨ នាក់ ស្របពេលនគរបាល និងក្រុមអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃអង្គារ ២ ខែមករានេះ បានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារដែលដួលរលំ។

ការរញ្ជួយដីកម្រិត៧,៦រ៉ិចទ័របានវាយប្រហារកាលពីពាក់កណ្តាលរសៀលថ្ងៃចន្ទ ដោយបានបំផ្លាញអគារនានា កាត់ផ្ដាច់ចរន្តអគ្គិសនីពីលំនៅឋានរាប់ម៉ឺនខ្នង និងបានជំរុញឱ្យអ្នកស្រុកនៅតំបន់ឆ្នេរមួយចំនួនភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព។

រញ្ជួយដីនេះក៏បានបង្កឲ្យមានរលកកម្ពស់ប្រហែល ១ម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចដ៏វែងរបស់ប្រទេសជប៉ុន ក៏ដូចជានៅប្រទេសជិតខាងកូរ៉េខាងត្បូងផងដែរ។

បុគ្គលិកកងទ័ពត្រូវបានបញ្ជូនទៅជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយត្រូវបានបិទ បន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្ដាលឲ្យប្រេះនៅលើផ្លូវរត់។

ទំហំនៃការខូចខាត ព្រមទាំងចំនួនអ្នកស្លាប់នៅតែមិនច្បាស់លាស់មួយថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ ដោយផ្លូវសំខាន់ៗទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រុមគ្រូពេទ្យមិនអាចទៅដល់មន្ទីរពេទ្យក្នុងទីក្រុង ស៊ូស៊ុយ (Suzu) ដែលរងគ្រោះខ្លាំងនោះទេ។ប្រភពដដែលនេះ បាននិយាយថា មន្ទីរពេទ្យនោះ កំពុងពឹងផ្អែកលើម៉ាស៊ីនភ្លើងបម្រុងដោយសារតែដាច់ភ្លើង។

ទីភ្នាក់ងារនគរបាលជាតិបាននិយាយថា មនុស្ស ៨ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm