ជើងឯក​បាល់បោះ ៣​នាក់​ទល់ ៣​នាក់​ដែល​គ្រោង​ប្រកួត​ឆ្នាំនេះ​ត្រូវ​បាន​លើក​ទៅ​ឆ្នាំ​២០២២

2021/06/22 06:18:01 pm        109

​​បាល់បោះ៖ ការប្រកួត​កីឡាបាល់បោះ​ជ្រើសរើស​ជើងឯក​លើ​វិញ្ញាសា ៣​នាក់ទល់នឹង ៣​នាក់ ដែល​គ្រោង​រៀបចំ​ការប្រកួត​ក្នុង​ឆ្នាំ​២០២១ នេះត្រូវ​បាន​លើក​ពេល​ទៅ​ឆ្នាំ​២០២២ ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ដួង ឌី​ម អគ្គលេខាធិការ​ង​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។​

​លោក ដួង ឌី​ម បាន​បញ្ជាក់​ថា ការប្រកួត​ជើងឯក​បាល់បោះ ៣​នាក់ទល់នឹង ៣​នាក់​នេះ ដំបូង​ឡើយ​សហព័ន្ធ​គ្រោង​រៀបចំ​ក្នុង​ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ សហព័ន្ធ​ក៏បាន​ស្នើ​ពន្យារពេល​រៀបចំ​ព្រឹត្តិការណ៍​ថ្មី​នេះទៅ​ឆ្នាំ​២០២២ វិញ។ តែ​កាលបរិច្ឆេទ​ប្រកួតនៅ​មិនទាន់​កំណើត​នោះ​ទេ ដ្បិត​សហព័ន្ធ​រង់ចាំ​មើល​សមត្ថភាព​ជាក់ស្ដែង នៃ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ជា​មុន​សិន។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ការរៀបចំ​ផែនការ​ប្រកួត​បាល់បោះ​វិញ្ញាសា ៣​នាក់ទល់នឹង ៣​នាក់​នេះគឺជា​វិញ្ញាសា​ថ្មី ដែល​កម្ពុជា​ពុំ​សូវ​មានការ​ប្រកួត​ពីមុន តែ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​មាន​សមាជិក​តិច សហព័ន្ធ​ក៏​សម្រេច​ជ្រើស​រើស​យក​វិញ្ញាសា​នេះ រៀបចំ​ការប្រកួត​ជើងឯក​មួយទៀតបន្ថែម​លើ​វិញ្ញាសា ៥​នាក់ទល់នឹង ៥​នាក់ ដែល​សហព័ន្ធ​ធ្លាប់​បាន​រៀប​ចំ​រៀងរាល់​ឆ្នាំ។​

​ម្យ៉ាងវិញទៀត តាមរយៈ​ការរៀបចំ​ការប្រកួត​វិញ្ញាសា​ថ្មី​នេះ ក៏​ជា​ឱកាស​ល្អ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​ក្រុម ពិសេស​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាករ​ម្នាក់ៗ ដើម្បី​ទាញ​យក​បទពិសោធន៍សម្រាប់​ធ្វើ​ជាដើម​ទុន ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក ដួង ឌី​ម អគ្គលេខាធិការ​ង​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm