ឧត្តមនាវីឯក ទៀ សុខា៖ ការយកថ្ងៃទី២៩ធ្នូជា «ទិវាសន្តិភាពនៅកម្ពុជា» ជាការបំផុសស្មារតី​ដល់ខ្មែរជំនាន់ក្រោយ ឲ្យបានជ្រួតជ្រាបបន្ថែមទៀតពីគុណតម្លៃនៃសុខសន្តិភាព

2024/01/02 03:47:49 pm        623

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ ប្រកាសគាំទ្រ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​សម្រេច​យក​ថ្ងៃ​ទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា«ទិវាសន្តិភាពនៅកម្ពុជា» ខណៈ​ការ​កំណត់​នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​បំផុត​ ដើម្បី​ជា​ការ​បំផុស​ស្មារតី​ដល់​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ជ្រួត​ជ្រាប​បន្ថែម​ទៀត​ពី​គុណ​តម្លៃ​នៃ​សុខ​សន្តិភាព ដែលរកបានដោយកម្រនេះ។

ថ្លែងតាមរយៈតេលេក្រាមនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យករាល់ថ្ងៃទី២៩ ជា​រៀង​រាល់​ឆ្នាំ​ជា​ «ទិវាសន្តិភាពនៅកម្ពុជា»ហើយក៏ជាថ្ងៃជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយ​ឲ្យ​មានការឈប់សម្រាកជាសាធារណៈផងដែរនោះ ឧត្តមនាវីឯក ទៀ សុខា បាន​លើក​ឡើង​ថា «ខ្ញុំសូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា ទិវាសន្តិភាពនៅកម្ពុជា»។

ឧត្តមនាវីឯក បានបន្ថែមទៀតថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជា​គំនិត​ប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ​មាតុភូមិ។ ជាពិសេស គឺជាការសម្តែង​នូវ​កត្តញ្ញូ​តា​ធម៌​រលឹក​ដឹង​គុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែល​បាន​ខិតខំប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ «កាន់តែសំខាន់បំផុតគឺជាការក្រើនរំលឹក និងបំផុ​ស​ស្មារតី​ដល់​ខ្មែរ​ជំនាន់​ក្រោយ​បាន​ជ្រួត​ជ្រាប​ពី​គុណ​តម្លៃ​នៃ​សុខសន្តិភាព និងត្រូវរួមគ្នា​ថែ​រក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព​ដោយ​មិន​ត្រូវ​ឱ្យ​បាត់​បង់​ពី​ជាតិ​កម្ពុជា​ជា​ដាច់ខាត»។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បាន​លើក​ឡើង​ផង​ដែរ​ថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាកជាសាធារណៈ ហើយ​គ្រប់​ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវ​ចូល​រួម​បំផុសស្មារតីប្រជាជនកម្ពុជាឲ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើក​កម្ពស់​វប្បធម៌​សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្សជារៀងរហូងផងដែរ។

ក្នុងនាមកងកម្លាំងមួយរូប និងតំណាងឲ្យបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្រ ឧត្តមនាវីឯក ទៀ សុខា បានគាំទ្រពេញទំហឹង​ចំពោះ​ទិវា​ដ៏​មានសារៈសំខាន់ចំ ពោះជាតិ និងប្រជាជនខ្មែរគ្រប់រូបគប្បីត្រូវចងចាំ និងគោរពតាម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm