អង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ប្រកាសគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលយកថ្ងៃទី២៩ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា»

2024/01/02 04:14:20 pm        614

អង្គភាពសេនាតេជោ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ជា​ទិវា​ជាតិ​ផ្លូវ​ការមួយទៀតនៅកម្ពុជា ដោយអនុញ្ញាតឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ។

នាយទាហាន នាយទាហានរង នៃអង្គភាពសេនាតេជោ និងក្រុមការងារសិក្សាស្រាវជ្រាវ និង​សាងសង់​វិមាន​ឈ្នះ ឈ្នះសូមប្រកាសគាំទ្រ​ចំពោះ​អនុក្រឹត្យ​ដ៏​ត្រឹម​ត្រូវ​ប្រកប​ដោយ​ចក្ខុវិស័យ​ថែ​រក្សា​ការពារ​សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈ​ការ​សម្រេច​នេះ​គឺ​ជា​សារជាប្រវត្តិសាស្ត្រមួយទៀត ដើម្បីជំរុញ និងដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​​ខ្មែរ​ឲ្យចងចាំជានិច្ចចំពោះសន្តិភាព និងការឯកភាព​ជាតិ​ពេញ​លេញ​ដែល​កម្ពុជា​រក​បាន​ដោយ នយោបាយឈ្នះ ឈ្នះ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​ស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក។ ទន្ទឹមនឹងនេះ «ការរៀបចំឲ្យមានទិវាសន្តិភាពនៅកម្ពុជានេះ គឺ​ពិត​ជា​ល្អបំផុតសម្រាប់កម្ពុជាទាំងមូល ពីព្រោះថាវាជាការរំឮកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំង​ក្នុង​បច្ចុប្បន្ន និងអនាគត ឲ្យចងចាំជានិច្ចអំពីទុក្ខលំបាកវេទនា របស់ប្រជាជនកម្ពុជា ព្រម​ទាំង​ផលវិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំង​បំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់ជំនាន់ ឲ្យមានការដឹងគុណ និងស្គាល់ច្បាស់ «គុណ​តម្លៃ​នៃ​សុខ​សន្តិភាព​» ​ហើយ​រួមគ្នាលើកកម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេសការចូលរួមការពារ និង​ថែ​រក្សា​ឲ្យ​បាន​ដាច់​ខាតនូវ «សុខសន្តិភាព» ដែលរកបានដោយកម្រនេះ»។

យោង​តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល «ទិវាសន្តិភាពនៅកម្ពុជា»នេះ ត្រូវបានកំណត់ជាថ្ងៃឈប់ សម្រាក​ជា​សាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការ​អន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម​បំផុស​ស្មារតី​ប្រជាជន​កម្ពុជា​ឲ្យ​យល់​ដឹង​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នា​ថែ​រក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ជា​រៀង​រហូត​ផងដែរ។

ជាមួយគ្នា​នោះដែរ អង្គភាពសេនាតេជោ ក៏ដូចជាក្រុមការងារសិក្សាស្រាវជ្រាវ និងសាង​សង់​វិមា​នឈ្នះ ឈ្នះ ក៏បានប្រកាសប្តេជ្ញាការពារនូវសុខសន្តិភាព និងការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​ខាន​តែបា​ន​ផង​ដែរ ហើយក៏បានប្រកាសថ្លែងអំណរអគុណ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិកសន្តិភាពកម្ពុជា និងជាមគ្គុទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបាន​នាំ​ឲ្យ​កម្ពុជា​មាន​ភាពរីកចម្រើន និងរុងរឿងរហូតដល់សព្វថ្ងៃនេះ។

គួររំលឹកផងដែរថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩មក កម្ពុជាបានឆ្លងកាត់នូវបរិបទ ស្ថិត​នៅ​ក្នុង​​ស្ថានការណ៍សន្តិភាពតាមកាលវេលា សន្តិភាពទៅតាមតំបន់ សន្តិភាព និង​ស្ថិរភាព​ទៅ​តាម​ដំណាក់​កាល ពុំទាន់បានទទួលសន្តិភាពពេញលេញនោះទេ។ រហូតមកដល់ថ្ងៃទី២៩ធ្នូ ឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាលបានសម្រេចបាននូវសន្តិភាពពេញលេញ និង​ជា​ស្ថាពរ​តាម​រយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបាន​បង្ក​លក្ខណៈ​ឲ្យ កម្ពុជាយើងទាំងមូលមានការអភិវឌ្ឍប្រទេសរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm