សង្រ្គាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជិត ២២.០០០នាក់

2024/01/02 10:54:59 am        235

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០១ មករា) ថាចំនួនអ្នកស្លាប់ខាងប៉ាឡេស្ទីនបានកើនឡើងដល់ ២១.៩៧៨នាក់ និងអ្នករបួសកើនដល់ ៥៦.៦៩៧នាក់ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលាមក។

អ្នកនាំពាក្យក្រសួង លោក អាស្រាហ្វ អាល់កេដ្រា (Ashraf al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥៦នាក់ និងអ្នករបួស ២៤៦នាក់ទៀតនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

លោក អាល់កេដ្រា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកពេទ្យចំនួន ៣២៦នាក់ និងបានបង្ខំឱ្យមន្ទីរពេទ្យចំនួន ៣០កន្លែងក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៥ទីតាំងនៅតំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការ។

លោកអាល់កេដ្រា បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យការពារប្រព័ន្ធថែទាំសុខភាព និងបុគ្គលិកពេទ្យនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយបាននិយាយថា ក្រសួងសុខាភិបាលហ្កាហ្សាកំពុងពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីការចាប់ផ្តើមឡើងវិញនៃមណ្ឌលសុខភាពនៅក្នុងទីតាំងផ្សេងៗគ្នានៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សារូបនេះបានរិះគន់យន្តការដែលដាក់ឱ្យប្រជាជនប៉ាឡេស្ទីនដែលរងរបួសទៅទទួលការព្យាបាលនៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ដោយចង្អុលបង្ហាញថា រហូតមកដល់ពេលនេះមានអ្នករបួសត្រឹមតែ ៦៤៥នាក់ប៉ុណ្ណោះដែលអាចធ្វើបាន គឺស្មើនឹងតួលេខ ១ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am