គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជំនាញ ​និង​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម

2021/06/22 06:23:41 pm        399

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​សម្រាប់​ជា​ការ​តម្រង់ទិ​ស​ដើម្បី​កសាង​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ ​បរិវត្ដកម្ម​ឌីជីថល​នៅក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ពលរដ្ឋ និង​ទាំង​ធុរជន ដើម្បី​ជំរុញ​សន្ទុះ​កំណើនសេដ្ឋកិច្ច​ថ្មី​។

អ្នកជំនាញ និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម ​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា ​របស់​រាជរដ្ឋាភិបាល ​ដោយ​លើក​ឡើងថា បរិវត្ត​កម្ម​ឌីជីថល​នឹង​នាំមក​នូវ​បច្ច័យ​វិជ្ជមាន ជា​ចន្ទល់ និង​ជា​ក្បាលម៉ាស៊ីន​កំណើនសេដ្ឋកិច្ច ដែល​នឹង​នាំមក​នូវ​កាលានុវត្តភាព​នៃ​ប្រភព​កំណើន​ថ្មី ​ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច​, ការ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, និង​ការ​បង្កើត​ការងារ​ផ្សេងៗ​។

លោក ពេ​ជ សូ​វៀត (CEO) សហ​ស្ថាបនិក​អួត​អេប (Uot App) និង​ជា​សហគមន៍​ទេសចរ​បែប​ឌីជីថល បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី​២២ ខែ មិថុនា ឆ្នាំ​២០២០ នេះ​ថា ​បច្ចុប្បន្ន​ពិភពលោក​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ជា​យន្តការ និង​សម្រាប់​ការ​ទំនាក់ទំនង ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​, ព្រោះ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ​បាន​កាត់បន្ថយ​ពេលវេលា ការ​ចំណាយ និង​មាន​សុក្រឹតភាព​ជឿជាក់​, ជាក់​ស្តែង​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

ចំណែក​លោក ប៉ាត់ ចំណាន នាយក​ក្រុមហ៊ុន ស៊ូ​ភើ អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី ​(Super App Technology plc)​ បាន​លើកឡើងថា ​ពាក់ព័ន្ធ​ការ​បង្កើត​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល​កម្ពុជា​ របស់​រាជ​រដ្ឋាភិបាល ​គឺជា​គោលនយោបាយ​ដ៏​ល្អ ​សម្រាប់​កម្ពុជា ​ជាពិសេស​កសាង​ទំនុក​ចិត្ត​សម្រាប់ធុរកិច្ច​។

សូម​បញ្ជាក់ថា "​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ​២០២១-២០៣៥”​របស់​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​ រយៈពេល​វែង​សំដៅ​ជំរុញ ​និង​តម្រង់​ទិស​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា ​ឱ្យ​ទទួល​បាន​ជោគជ័យ​ តាមរយៈ​ការកំណត់ និង​ការអនុវត្ត​វិធានការ​គោលនយោបាយ ​ដែល​ឆ្លុះបញ្ចាំង និង​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ​ព្រមទាំង​ស្របតាម​និន្នាការ​តំបន់ និង សកល​។

ជាមួយគ្នានេះ ​ក្របខណ្ឌ​វិនិយោគ​គ្រប់​ជ្រុងជ្រោយ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​គាំទ្រ​ដល់​ផែនការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ឌីជីថល ជាពិសេស​ក្រោម​ក្រប​ខណ្ឌ​គោលនយោបាយ​នេះ និង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ឌីជីថល​កម្ពុជា ​ដែល​នឹង​ត្រូវ​បាន​គិតគូរ​រៀបចំ​ក្នុង​ជំហាន​បន្ទាប់ ៕

​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm