ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគារប្រហែល ១០០ខ្នង ត្រូវបានឆេះនៅកណ្តាលប្រទេសជប៉ុន

2024/01/02 11:49:28 am        385

យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK អគារនិងលំនៅឋានជាង១០០ខ្នងក្នុងទីក្រុងវ៉ាជីម៉ា(Wajima)របស់ខេត្តអ៊ីហ្ស៊ីកាវ៉ា (Ishikawa)ត្រូវបានអគ្គិភ័យដ៏ធំឆេះបំផ្លាញ ដោយសារការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសជប៉ុនភាគកណ្តាល កាលពីថ្ងៃចន្ទ ១មករា។

នាយកដ្ឋានពន្លត់អគ្គិភ័យក្នុងស្រុក បាននិយាយថា អគារជាង១០០ខ្នងនៅជុំវិញផ្លូវដ៏ល្បីល្បាញអាសៃជី(Asaichi Street)របស់មជ្ឈមណ្ឌលក្រុងនេះ ភាគច្រើនសាងសង់ពីឈើ ត្រូវគេជឿថាបានឆេះ។

អគ្គិភ័យភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែអណ្តាតភ្លើង និងផ្សែងពណ៌សនៅតែអាចមើលឃើញកើនឡើងពីតំបន់ជាច្រើននៅព្រឹកថ្ងៃអង្គារ ២ មករានេះ។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះប្រជាជនក្នុងតំបន់ ដែលត្រូវបានគេជឿថាបានជាប់នៅក្រោមអគារ ៧ជាន់ ដែលបានដួលរលំដោយសារការរញ្ជួយដី។

បុគ្គលិកយោធា អ្នកពន្លត់អគ្គិភ័យ និងនគរបាលរាប់ពាន់នាក់មកពីទូទាំងប្រទេសត្រូវបានបញ្ជូនទៅកាន់តំបន់ ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងឧបទ្វីបដាច់ស្រយាលណូតូ (Noto) ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am