សិស្សជាង១ម៉ឺននាក់ ប្រឡងប្រជែងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ

2024/01/02 06:54:13 pm        541

ឆ្នាំសិក្សា ២០២៣-២០២៤នេះ ជាឆ្នាំដំបូង ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អនុវត្ត​ការ​ផ្លាស់​ប្ដូរ​ថ្មី ដោយតម្រូវឱ្យសិស្សគ្រប់រូបត្រូវប្រឡងចូល។ ការប្រឡងដែលធ្វើឡើងនៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤នេះ គឺមានវត្តមានសិស្សចូលរួមប្រឡងរហូតជាង ១៣ ០០០នាក់។ ចំនួននេះ មិន​ទាន់​រាប់​បញ្ចូលបេក្ខជនត្រៀមប្រឡងចូលវិទ្យាស្ថានភាសាបរទេស នៅចុង​សប្ដាហ៍​ខាង​មុខ​នេះ​នោះ​ទេ​។

នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការ​ប្រឡង​ដើម្បី​ជ្រើស​រើស​សិស្ស​ដែល​មានសមត្ថភាពឱ្យចូលសិក្សាឆ្នាំ មូលដ្ឋាន។ នេះជាឆ្នាំដំបូង នៃកំណែ​ទម្រង់​ទាំង​ស្រុង ក្នុងការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ។ ការប្រឡងនៅថ្ងៃនេះ គឺមាន​បេក្ខជន​រហូត​ដល់​ជាង១៣ ០០០នាក់។ ចំនួននេះមិនទាន់បានរាប់បញ្ចូលចំនួនបេក្ខជន ដែល​ដាក់​ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​វិទ្យាស្ថានភាសាបរទេស នៅចុងសប្ដាហ៍នេះនោះទេ។

បេក្ខជន ដែលមកប្រឡងនៅថ្ងៃនេះ ពួកគេម្នាក់ៗលើកឡើងជាការគាំទ្រ ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រឡង​ចូល​ដើម្បីសិក្សានេះ។ ការគាំទ្រដោយពួកគេមើលឃើញថា ការរៀបចំនេះ​គឺ​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​បេក្ខជន បូករួមទាំង​ភាព​វិជ្ជមាន​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ពាក់ព័ន្ធនឹងការតម្រូវឱ្យសិស្សគ្រប់រូប ត្រូវឆ្លងកាត់ការប្រឡងប្រជែងចូលសិក្សានេះ គឺធ្វើ​ឡើង​ក្រោម​ហេតុផល​សំខាន់ចំនួន ២។ នេះជាការលើកឡើងកន្លងទៅ របស់ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញ។ ហេតុផលសំខាន់ទី ១គឺការ​ចម្រាញ់​យក​ធនធាន​មនុស្ស​ដែល​ពូកែ និងហេតុផលទី ២គឺដោយសារខ្វះបន្ទប់សិក្សា។

សូមជម្រាបថា កន្លងទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំណត់​ឱ្យ​មាន​ការ​ប្រឡង​ចូល​សិក្សា​សម្រាប់​តែ មុខជំនាញមួយចំនួនប៉ុណ្ណោះ។ ការប្រឡងចូលកន្លងទៅ គឺសម្រាប់សិស្ស នៅ វិទ្យាស្ថាន​ភាសាបរទេស ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ជាដើម។ តែ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ គឺគ្រប់មុខជំនាញសិក្សាទាំងអស់ ត្រូវតែឆ្លងកាត់ការប្រឡងប្រជែង ដើម្បីមានសិទ្ធិ មាន​សមត្ថភាពគ្រប់គ្រាន់សម្រាប់ការសិក្សា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm