បាល់ទាត់៖ ក្រុមជើងឯក Copa America ១៤សម័យអាហ្សង់ទីនបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយហើយក្រោយជ័យជំនះ ១-០ លើក្រុមប៉ារ៉ាហ្កាយព្រឹកមិញនេះ។ មួយគ្រាប់ជ័យជំនះរបស់ខ្សែប្រយុទ្ធ Papu Gomez សំរេចបានតាំងពីនាទីទី១០ នៃការប្រកួត។

លទ្ធផលការប្រកួតនៅកីឡដ្ឋាន Estadio Nacional Mane Garrincha ទីក្រុង Brasilia នេះធ្វើអោយអាហ្សង់ទីនឈរលើគេក្នុងពូល A នេះមាន ៧ពិន្ទុក្រោយលេងបាន ៣ប្រកួតឈ្នះ២ ស្មើ១។ ជំនួបចុងក្រោយក្នុងពូល A របស់អាហ្សង់ទីនគឺជួបជាមួយបូលីវៀ ខណៈប៉ារ៉ាហ្កាយត្រូវជួបជាមួយស៊ីលី។ ដោយឡែកមួយប្រកួតទៀតក្នុងពូល A នេះដែរអ៊ុយរូហ្កាយដែលជាជើងឯក Copa America ច្រើនសម័យជាងគេ ១៥លើកនោះធ្វើអ្វីក្រុមស៊ីលីមិនបានឡើយ ខណៈក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។
ស៊ីលីជាអ្នកនាំមុខមុននៅនាទីទី២៦ ដោយ Edouardo Vargas មុនពេលដែល Arturo Vidal ចូលទីខ្លួនឯងហុច ១ពិន្ទុឱ្យអ៊ុយរូហ្កាយ។ ស៊ីលីបន្តឈរលេខ២ ក្នុងពូលមាន ៥ពិន្ទុ ខណៈអ៊ុយរូហ្កាយលេខ៤ មាន ១ពិន្ទុ។ សូមបញ្ជាក់ថា បួនក្រុមក្នុងពូលនីមួយៗនឹងបន្តឡើងវគ្គ ៨ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ