ក្រុមយុវជន និងនិស្សិតច្បាប់ថា ការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា រៀងរាល់ឆ្នាំនឹង​ជំរុញប្រទេស​បន្តរីកចម្រើន

2024/01/02 07:55:36 pm        346

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ចេញអនុក្រឹត្យស្តីពី ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ហើយ បណ្តាក្រុមយុវជន និង​និស្សិត​ច្បាប់ បានថ្លែងគាំទ្រចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជានេះជារៀងរាល់ឆ្នាំដើម្បីឲ្យពលរដ្ឋខ្មែរ ស្រឡាញ់​សន្តិភាព និងចងចាំចំពោះសន្តិភាព និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោម​ការ​អនុវត្ត​នយោបាយឈ្នះ ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។

ក្រុមយុវជន និងនិស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែមករានេះថា ការរៀបចំឲ្យមានការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា២៩ ធ្នូ ជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា នឹងជំរុញពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ រួមគ្នាស្រឡាញ់សន្តិភាព មិន​បង្ក​ ​ស​ង្គ្រាម ហើយនឹងជំរុញការកម្ពុជា បន្តការអភិវឌ្ឍ រីកចម្រើនបន្តទៀត។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល «ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ» នេះ ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ ហើយគ្រប់ក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការ​អន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួម​បំផុស​ស្មារតី​ប្រជាជន​កម្ពុជា​ឲ្យ​យល់​ដឹង​អំពី​គុណត​ម្លៃ​នៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នា​ថែ​រក្សា​ការពារ​សន្តិភាព​នៅ​កម្ពុជា​ឲ្យ​បាន​គង់​វង្ស​ជា​រៀងរហូតផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃកម្ពុជា សម្រេច​បាន​នូវ​សន្តិភាព​ពេញ​លេញ និងជាស្ថាពរតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ អតីត​នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា ហើយបានបង្ក​លក្ខណៈ​ឲ្យ​កម្ពុជា​ទាំង​មូល​មាន​ការ​អភិវឌ្ឍ​ប្រទេស​រីក​ចម្រើន​ជា​បន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm