ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យប្រជជនកោះតៃវ៉ាន់ ជួយលើកស្ទួយដំណើរការនៃការបង្រួមបង្រួមជាតិប្រកបដោយសន្តិវិធី ដោយនិយាយថា នោះគឺជាបំណងប្រាថ្នារួមគ្នារបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។

សាររបស់លោកសុង តាវ (Song Tao)ដែលបានកើតឡើងមិនដល់២ប្ដាហ៍មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសភា របស់កោះតៃវ៉ាន់ នៅថ្ងៃទី១៣ខែ មករាខាងមុខ ដោយ សុន្ទរកថារបស់ជូនពរឆ្នាំថ្មីរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលសង្កត់ធ្ងន់ថា ការបង្រួបបង្រួមរបស់ចិន ជាមួយកោះតៃវ៉ាន់ គឺជារឿងជៀសមិនរួច។

លោកសុង បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកនៅលើគេហទំព័រការិយាល័យ ថា មាតុភូមិ នេះ នឹងត្រូវតែបង្រួបបង្រួមឡើងវិញ។
លោក បានបន្ថែមថា នេះគឺជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំង២ នៃច្រកសមុទ្រតៃវ៉ាន់។
លោក និយាយថា ប្រជាជនកោះតៃវ៉ាន់ គួរតែគាំទ្រទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រដើម្បីវិលទៅរកមាគារដ៏ត្រឹមត្រូវនៃការអភិវឌ្ឍន៍ និងលើកស្ទួយដំណើរការបង្រួបបង្រួមជាតិប្រកបដោយសន្តិវិធីនៃមាតុភូមិនេះ។

រដ្ឋាភិបាលកោះតៃវ៉ាន់ បានច្រានចោលការអះអាងសិទ្ធិរបស់ប្រទេសចិន។ទាំងគណបក្សកាន់អំណាចប្រជាធិបេតេយ្យជឿនលឿន និងគណបក្សប្រឆាំងដ៏ធំ គឺគណបក្សគូមីងតាង (Kuomintang) បាននិយាយថា ប្រជាជនកោះតៃវ៉ាន់ អាចសម្រេចអនាគតរបស់ខ្លួនដោយខ្លួនឯងបាន៕