មេដឹកនាំកោះតៃវ៉ាន់ និងអាមេរិក ផ្ញើសារចំពោះការរញ្ជួយដីនៅប្រទេសជប៉ុន

2024/01/02 08:23:56 pm        411

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារប្រទេសជប៉ុនភាគកណ្តាលកាលពីថ្ងៃចន្ទ។

នៅក្នុងសាររបស់លោកស្រី ដែលបានបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដី លោកស្រី Tsai បានសរសេរជាភាសាជប៉ុនថា លោកស្រីបួងសុំសុវត្ថិភាពដល់ប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយលោកស្រីសង្ឃឹមថា ជីវិតរបស់ពួកគេនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។

លោកស្រី Tsai បាននិយាយថា លោកស្រី បានណែនាំក្រសួងការបរទេសឱ្យជូនដំណឹងដល់ប្រទេសជប៉ុន ថា កោះតៃវ៉ាន់ត្រៀមខ្លួនក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ។ មេដឹកនាំទី២ លោក Lai Ching-te ក៏បានបង្ហោះសារតាមអ៊ីនធឺណិតថា កោះតៃវ៉ាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការជាអតិបរមា។

មេដឹកនាំគណបក្សប្រឆាំងធំបំផុត គូមីនតាំង(Kuomintang) លោក Eric Chu ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមដោយនិយាយថា បេះដូងរបស់ប្រជាជនកោះតៃវ៉ាន់ គឺនៅជាមួយប្រជាជនជប៉ុន។

ជាមួយគ្នានេះ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ត្រូវបានក្រុមសន្តិសុខជាតិ ផ្តល់ព័ត៌មានសង្ខេបអំពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុន។ ក្រោយមក លោក Biden បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយថា លោក និងស្ត្រីទី១ បានសុំបួងសួងដល់ប្រជាជនជប៉ុន ដែលទទួលរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏អាក្រក់នេះ។ លោក និយាយថា ប្រទេសរបស់លោក ត្រៀមជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយសម្រាប់ប្រជាជនជប៉ុន។

លោកប្រធានាធិបតី បាននិយាយបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ជាសម្ព័ន្ធមិត្តជិតស្និទ្ធ មានចំណងមិត្តភាពដ៏ជ្រាលជ្រៅ ដែលបង្រួបបង្រួមប្រជាជនរបស់ប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា ការគិតរបស់ប្រជាជនអាមេរិក គឺនៅជាមួយប្រជាជនជប៉ុន ក្នុងអំឡុងពេលដ៏លំបាកនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm