សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឈរលើគោលការណ៍៣ ដើម្បីអភិវឌ្ឍឲ្យក្លាយជាមូលធនមនុស្ស

2024/01/02 10:13:26 pm        273

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឈរលើគោលការណ៍៣ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស គឺគុណភាព-សមត្ថភាព និងសីលធម៌ ឲ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ។

​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ យ៉ាងដូច្នេះ ក្នុងពិធីបើកបវេសនកាលសម្រាប់និសិ្សតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សាថ្មី២០២៣-២០២៤ នៅបរិវេណទីតាំងទី២ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលជាសមិទ្ធផលថ្មីស្រឡាងសម្រាប់ប្អូនៗនិសិ្សតសិក្សា ក្នុងឆ្នាំសិក្សា២០២៣-២០២៤​ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមសាស្រ្តាចារ្យ សាកលវិទ្យាធិការ បានបន្តថា តាមរយៈការធ្វើតេស្តកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លើជំនាញទាំង៥ បានបង្ហាញថាប្អូនៗនិសិ្សតពិតជាមានទេពកោសល្យ អាចបន្តវេណលើចំណេះជំនាញ ចំណេះដឹង ចំណេះគិត ចំណេះធ្វើ ព្រមទាំងការពេញចិត្ត ការស្រលាញ់លើកេរ្តិ៍ដំណែលដូនតា ហើយប្អូនៗនិសិ្សត បានចូលរួមវិនិយោគ យុវភាពក្នុងវិស័យវប្បធម៌។ សិល្បៈវប្បធម៌ ដែលជាទេពកោល្យ និងជាពហុជំនាញ ជាមូលដ្ឋានគ្រឹះ នៃអត្តសញ្ញាណជាតិ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលើកស្ទួយអំពីគុណតម្លៃដូនតា និងគុណតម្លៃជាតិ ព្រោះវាជាមូលធន ដ៏សំខាន់សម្រាប់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

នាឱកាសបើកបវេសនកាលលើទីតាំងថ្មីនេះ ឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី បានចាត់ទុកថាប្អូនៗនិស្សិត ជាអ្នកមានសំណាង ព្រោះថ្ងៃនេះប្អូនៗនិសិ្សត បានមកកាន់ទីតាំងថ្មីមុនគេ និងរៀនសូត្រនៅនេះមុនគេ ក្លាយជានិស្សិតច្បង សម្រាប់និសិ្សតចូលមកសិក្សានៅទីតាំងនេះ បន្តបន្ទាប់ទៀត ហើយប្អូនៗនិសិ្សត ជាអ្នកបើកប្រវតិ្តសាស្រ្ត សម្រាប់អគារថ្មីនេះផងដែរ។ ជាមួយគ្នានេះ និសិ្សតបង់ថ្លៃចូលសិក្សា មានចំនួន៤៧៧នាក់ នារី២៣២នាក់, និសិ្សតអាហារូបករណ៍ ១៥៥នាក់ នារី៧៧នាក់ សរុបទាំងអស់៦៣២នាក់ នារី៣០៩នាក់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm