ក្រុមហ៊ុនដឹកជញ្ជូន Maersk បន្តកំណត់ពេលធ្វើដំណើរតាមព្រែកជីកស៊ុយអេ ទោះបីជាមានការវាយប្រហារពីក្រុមហួទីក្តី

2024/01/02 03:57:10 pm        310

កាលវិភាគរបស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ បានបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូន Maersk របស់ប្រទេសដាណឺម៉ាក នៅតែគ្រោងនឹងបើកនាវាដឹកកុងតឺន័រជាង ៣០ គ្រឿងឆ្លងកាត់ព្រែកជីកស៊ុយអេ (Suez)និងសមុទ្រក្រហមក្នុងពេលខាងមុខ ទោះបីជាមានការវាយប្រហារនៅចុងសប្តាហ៍លើនាវារបស់ខ្លួននៅក្នុងតំបន់ក្តី។

ប៉ុន្តែក្រុមហ៊ុន Maersk ក៏បានដាក់ផែនការផ្អាកសម្រាប់នាវាមួយចំនួន ដើម្បីប្រើប្រាស់ផ្លូវសមុទ្រក្រហមចំពេលមានហានិភ័យនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហួទីនៅប្រទេសយេម៉ែន ដោយនិយាយថា ខ្លួននឹងប្រកាសពីការធ្វើដំណើរសម្រាប់នាវានីមួយៗ នៅពេលក្រោយ។

ក្រុមហ៊ុននេះ កាលពីថ្ងៃអាទិត្យ បានផ្អាកបើកនាវាឆ្លងកាត់សមុទ្រក្រហមទាំងអស់អស់រយៈពេល ៤៨ ម៉ោង បន្ទាប់ពីមានការប៉ុនប៉ងពីក្រុមហួទីដែលគាំទ្រដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារលើនាវា Maersk Hangzhou របស់ខ្លួន ទោះបីជាឧទ្ធម្ភាគចក្រយោធារបស់សហរដ្ឋអាមេរិក នៅទីបំផុត បានវាយបកទៅលើការវាយប្រហារនោះ និងសម្លាប់ជនសកម្មប្រយុទ្ធចំនួន ១០នាក់ក៏ដោយ។

ក្រុមហួទី ដែលគ្រប់គ្រងផ្នែកខ្លះនៃប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ នៅក្នុងខែវិច្ឆិកា បានចាប់ផ្តើមវាយប្រហារលើនាវាអន្តរជាតិ ដែលឆ្លងកាត់សមុទ្រក្រហម ដោយនិយាយថា វាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ក្រុមដឹកជញ្ជូនធំៗ រួមទាំងក្រុមហ៊ុនកុងតឺន័រយក្ស Maersk និង Hapag-Lloyd បានឈប់ប្រើប្រាស់ផ្លូវសមុទ្រក្រហម និងព្រែកជីកអ៊ុយអេ ដោយផ្លាស់ប្តូរទិសដៅទៅកាន់ការធ្វើដំណើរដ៏វែងឆ្ងាយជុំវិញទ្វីបអាហ្រ្វិកតាមរយៈច្រកឆ្នេរសមុទ្រ Cape of Good Hope។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am