មហាសេដ្ឋីហុងកុងលោក Jimmy Lai ផ្ដល់ចម្លើយពីភាពគ្មានទោស ក្នុងរឿងក្ដីសន្តិសុខជាតិ

2024/01/02 11:00:46 pm        350

មហាសេដ្ឋីហុងកុង លោក Jimmy Lai ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរូប នៅថ្ងៃអង្គារ (ទី២ ខែមករា) បានផ្ដល់ចម្លើយពីភាពគ្មានទោសពៃរ៍ ចំពោះការចោទប្រកាន់ទាំងអស់ ដែលបានធ្វើឡើងប្រឆាំងនឹងរូបលោក ក្នុងរឿងក្ដីសន្តិសុខជាតិដ៏លេចធ្លោ។

លោក Lai ប្រឈមនឹងបទចោទចំនួន ២ករណី ក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស ក្នុងនោះរួមទាំងការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីហុងកុង និងចិន ក្រោមច្បាប់សន្តិសុខជាតិ ដែលដាក់ចេញដោយប្រទេសចិន ដែលទោសនេះអាចឲ្យរូបលោកត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ លោក Lai វ័យ ៧៦ឆ្នាំ ស្ថាបនិកសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily ដែលពេលនេះ បានឈប់ដំណើរការហើយនោះ ក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការបោះពុម្ភផ្សាយបំផុសគំនិតបះបោរ ក្រោមច្បាប់បះបោរ ក្នុងសម័យអាណានិគមផងដែរ។ លោក Lai បាននិយាយជាភាសាអង់គ្លេស សម្រាប់ការចោទប្រកាន់នីមួយៗចំនួន ៣ករណីថា «មិនមានទោសកំហុសនោះទេ»។

ដំបូងឡើយ លោក Lai ត្រូវបានចោទប្រកាន់មួយកររណីពីបទ «សមគំនិតក្នុងការផលិតការបោះពុម្ពផ្សាយបែបបំបះបំបោរ» ចំនួន ២ករណីពីបទ «ការសមគំនិតក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ» និងមួយករណីពីបទ «ឃុបឃិតគ្នា»។ បទល្មើស ២ចុងក្រោយនេះ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ក្រោមច្បាប់សន្តិសុខ ដែលក្រុងប៉េកាំង បានដាក់ចេញក្នុងឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការប្រឆាំង បន្ទាប់ពីមានការតវ៉ាបែបលទ្ធិប្រជាធិបតេយ្យដ៏ធំ កាលពីឆ្នាំមុន។ រដ្ឋអាជ្ញា នៅថ្ងៃអង្គារនេះ បានប្រាប់តុលាការថា ពួកគេនឹងមិនបន្តការចោទប្រកាន់បទ «ឃុបឃិតគ្នា» ដាច់ដោយឡែកនោះទេ ព្រោះនេះជាផ្នែកមួយនៃការចោទប្រកាន់បទ «សមគំនិតឃុបឃិត» ចំពោះលោក Lai។

ការចោទប្រកាន់នានា ដែលថា លោក Lai បានឃុបឃិតជាមួយជនបរទេស បានធ្វើឲ្យកាន់តែមានភាពតានតឹងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីលោកបានជួបជាមួយអតីតអនុប្រធានាធិបតីលោក Mike Pence និងអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo របស់សហរដ្ឋអាមេរិក។ បណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យលោកខាងលិច ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប កំពុងឃ្លាំមើលយ៉ាងដិតដល់ ដោយសវនាការនឹងលេចចេញជាចំណុចសំខាន់នៃការទូតថ្មី និងការសាកល្បងដ៏សំខាន់ សម្រាប់ឯករាជ្យភាព និងសេរីភាពរបស់តុលាការក្រុងហុងកុង ក្រោមច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយ ដែលចិនបានដាក់ក្នុងឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        31
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm